ជនសង្ស័យម្នាក់ ត្រូវបានសមត្តកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីវាយបុរសម្នាក់ រហូតស្លាប់ 

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០:០០នាទីព្រឹកនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃជនរងគ្រោះ (ប្រើបំពង់ដែកទីបប្រវែងប្រហែល ០៩តឹក មកធ្វើសកម្មភាព វាយទៅលើជនរងគ្រោះចំនួន០៣ទីប ចំក្បាលបណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កើតហេតុនៅវេលាម៉ោង ប្រមាណ ០៩:៣០នាទីព្រឹក ថ្ងៃ- ខែដដែល ។

 

ជនសង្ស័យ ឈ្មោះ នុន គាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែក្នុងផ្សារនាគមាស ស្នាក់នៅ បន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទីកន្លែងកំណើត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។

 

វត្ថុតាងចាប់យកមាន :

– ទូរស័ព្ទដៃម៉ាក OPPO A9 ពណ៌ខៀវ ប្រើស៊ីមលេខ : ០១៥ ៦២៩ ៣១០

– ទូរស័ព្ទដៃម៉ាក IPhone 7 ពណ៌ខ្មៅ គ្មានស៊ីម (ជារបស់ជនសង្ស័យ)

– បំពង់ដែកទីបប្រវែងប្រហែល០៩តឹក (ជារបស់ជនសង្ស័យបានយកមកធ្វើសកម្មភាពវាយក្បាលជនរងគ្រោះបណ្តាលឱ្យស្លា,/ប់បាត់បង់ជីវិតនៅពេលកើតហេតុ) ។

 

ជនរងគ្រោះ ឈ្មោះ ឡេន ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបើករ៉ឺម៉កដឹកបន្លែក្នុងផ្សានាគមាសស្នាក់នៅ បន្ទប់ជួលពុំចាំលេខ ផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

...

 

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print