សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា !ខណៈរថយន្តToyota Revoបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តGACពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តToyota Revoមួយគ្រឿងសង្ស័យខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តGACមួយគ្រឿងទៀតដែលកំពង់ឈប់រងចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាត។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៦។នៅត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហា ណូយ ដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តGACមួយគ្រឿងពាក់ស្លាកលេខកម្ពុជា NITAYTAY បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ លុះមកដល់ចំណុចភ្លើងស្តុបលោតពណ៎ក្រហមពេលនោះអ្នកបើកបរក៏ឈប់រងចាំភ្លើងសញ្ញាពណ៎បៃតងទើបបន្តទៅមុខខណៈនោះស្រាប់តែមាន រថយន្តToyota Revo មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CC-3378 បើកមកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តGAC ពីក្រោយបណ្តាលឲ្យរងការខូចខាតតែម្តង។

...

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកយកភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តToyota Revoបានចេញសំណងទៅខាងភាគីរថយន្តGAC ចំនួន ៦០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print