ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងការអភិវឌ្ឍធនធានមនុស្ស មានគោលដៅបីសម្រាប់រាជរដ្ឋាភិបាល ទី១-សុខភាព ទី២-ចំណេះដឹង និងបំណិន និងទី៣-ជីវភាព ដោយផ្ដោតខ្លាំងទៅលើការងារដែលរាជរដ្ឋាភិបាលបានរៀបចំ៕
...
ដោយ ៖ សិលា











