នគរបាលដកហូតអត្ដសញ្ញាណបណ្ណចំនួន១៦៣ សន្លឹក(ច្បាប់ដើម)ត្រឡប់មកវិញ​ ពីហាងលក់ នឹងបង់រំលោះទូរស័ព្ទមួយកន្លែង

ចែករំលែក៖

 ខេត្តកំពង់ស្ពឺ​៖​ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​ល​ខេត្ត​កំពង់​ស្ពឺ​ និងការចង្អុលណែនាំពីលោកវរសេនី​យ៍ឯក​ អូន​ សុវ៉េត​ ស្នងការ​រងទទួលផែនការងារអត្ដ​ស​ញ្ញាណកម្ម​ លោកវរសេនីយ៍ឯក​ ចន​ សុភិត​ អធិការ​នគរបាល​ស្រុក​បសេដ្ឋបានធ្វើការ​បញ្ជាដល់ផ្នែកអត្ដសញ្ញាកម្មស្រុកសហការផ្សព្វផ្សាយនិងចុះស្រាវជ្រាវលើការទទួលដាក់ធានាបំណុ​លដោយប្រើប្រាស់ឯកសារ​ អត្ដ​ស​ញ្ញាណបណ្ណសញ្ជាតិខ្មែរ​ (ច្បាប់​ដើ​ម)​ សៀវភៅស្នាក់នៅ (ច្បាប់​ដើម)​ សៀវភៅ​គ្រួសារ​ (ច្បាប់​ដើម)​ ជាក់​ស្ដែង​សមត្ថកិច្ច​នគរបាល​បានការ​សហការ​ស្រាវជ្រាវរកឃើញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែល​ម្ចាស់ទី​តាំងហាងលក់និងបង់រំលស់ទូរស័ព្ទមួយកន្លែង​ “​ យី​ហោឈ្មោះ រដ្ឋាឯកទេសជួសជុលលក់ទូរស័ព្ទ​ដៃទំនើប “​ ស្ថិតនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដោយម្ចាស់ទីតាំងខាងលើបានស្ម័គ្រចិត្ដសហការជាមួយសមត្ថកិច្ចប្រគល់សន្លឹកអត្តស​ញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ (ច្បាប់​ដើម)​ សរុបចំនួន១៦៣ សន្លឹក ក្នុងពិនិត្យឃើញមានផុតសុពលភាព ចំនួន១០​ស​ន្លឹក និងអ្នកមានទីលំនៅខេត្តផ្សេងពីកំពង់ស្ពឺមានចំនួន​៤០សន្លឹក ផុតសុពលភាពចំនួន ២សន្លឹក។

ជាគោលការណ៍ឯកសារច្បាប់ដើម​របស់​ប្រជាពល​រដ្ឋ​មិនអាចយកទៅដាក់ធានាឬបញ្ចាំលើបំណុលណា​មួ​យបានឡើយ​ ក្នុងករណីពលរដ្ឋត្រូវការដើម្បីធានាលើអ្វីមួយអាចយកឯកសារច្បាប់ដើមទៅថតចម្លងនិងបញ្ជាក់​ នីត្យានុកូលកម្មនៅតាមច្រកចេញ-ចូលតែមួយនៅតាមរដ្ឋបាលក្រុង/ស្រុក​ ដែលនៅជិត​ ដើម្បី​ប្រើប្រាស់​តាមតម្រូវការជាក់ស្ដែងលើសពីនេះ​ឯកសារ​អត្តសញ្ញា​ណ​បណ្ណរឹតតែមិនអាចអោយបុគ្គលណាម្នាក់ក្រៅពីសា​មីខ្លួនយកទៅធ្វើឬប្រើប្រាស់បានឡើយ​ ជៀសវាងការពាក់ព័ន្ធផ្លូវច្បាប់ក្នុងករណីសកម្មភាពនោះជាការល្មើស​នឹងច្បាប់ពេលសមត្ថកិច្ចប្រតិបត្ដិការរកឃើញថាជាប់ ពាក់ព័ន្ធនឹងបទល្មើសដែលបានស្រាវជ្រាវរកឃើញដូចជាការបើកគណនីធនាគារឬយកទៅធ្វើអ្វីផ្សេងទៀត។

...

សមត្ថកិច្ចក៏សូមអរគុណ​ដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមិនទទួ​លយកឯកសារច្បាប់ដើមពីពលរដ្ឋ​ ។ ប្រជាពលរដ្ឋ​មិនត្រូវជួលឬបញ្ចាំឬប្រគល់នូវឯកសារអត្ដសញ្ញាណបណ្ណទៅអោយបុគ្គលផ្សេងឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print