អាជ្ញាធរខេត្តស្វាយរៀង បានសម្របសម្រួលជូនក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានបិតកន្លងមក នៅតំបន់OP ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានសម្របសម្រួលជូនក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានបិតកន្លងមក នៅតំបន់OP ក្រុងបាវិត។

យោងតាម អាជ្ញាធរខេត្តស្វាយរៀង បានអោយដឹងថា នានៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង និងមានការដឹកនាំនីតិវិធីដោយលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក ឡុច សុខលៀង ប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធីនៃលេខាធិការដ្ឋាន គ.ប.ឆ.ប បានសម្របសម្រួលជូនក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានបិតកន្លងមក ស្ថិតនៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងដែលត្រូវបានបិទខ្ទប់នេះ ក៏មានការចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុងបាវិត លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារជំនាញបានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារទាំងអស់នៅក្នុងទីតាំងកើតហេតុ។ គួរបញ្ជាក់ផងដែរថា ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

សកម្មភាពនេះទាំងនេះបានបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print