ផ្អើលទាំងយប់! ស្ត្រីចោទអ្នករត់ PassApp ស្ទាបអង្អែលភ្លៅ តែចុងក្រោយសារភាពថា «យល់ច្រឡំ»

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានអញ្ជើញបុរសអ្នករត់ PassApp និងស្ត្រីជាភ្ញៀវមកបំភ្លឺ ក្រោយមានការចោទប្រកាន់ថា អ្នករត់ PassApp បានយកដៃស្ទាបអង្អែលភ្លៅស្ត្រី ខណៈនាងស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១:៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយសាកសួរតាមនីតិវិធី ភាគីទាំងពីរបានបញ្ជាក់ថា ករណីនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ហើយបានសុំទោសគ្នាទៅវិញទៅមក ព្រមទាំងស្នើឱ្យសមត្ថកិច្ចបញ្ចប់រឿង ដោយមិនប្តឹងផ្តល់គ្នា។

សមត្ថកិច្ចបានធ្វើកំណត់ហេតុទទួលការព្រមព្រៀងរបស់ភាគីទាំងពីរ មុនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print