នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីផ្ទុះអាវុធ និងបោកគ្រាប់បែក នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត÷ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីផ្ទុះអាវុធ និងបោកគ្រាប់បែក នៅក្រុងប៉ោយប៉ែត។

 

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០០:២២ នាទី នៅចំណុចសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជនសង្ស័យចំនួន០២ក្រុម បានធ្វើសកម្មភាពកាប់គ្នាទៅវិញទៅមក បន្ទាប់មកក៏រួមានលឺសំឡេងផ្ទុះអាវុធចំនួន០២គ្រាប់ និងផ្ទុះគ្រាប់បែកដៃ( Model: 82-2 ផលិតនៅប្រទេសចិន ) ចំនួន០១គ្រាប់ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន ១-ឈ្មោះ អៀង យូគិ ភេទប្រុស អាយុ ១៦ឆ្នាំ ២-ឈ្មោះ ប៉ុន គីមលី ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ អ៉ឹង វិនឡុង ភេទប្រុស ជនជាតិខ្មែរ។

 

ក្រោយពីទទួលបានព័ត៌មានខាងលើអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, ខេត្តព្រះវិហារ, ខេត្តកំពង់ស្ពឺ, អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, ខណ្ឌមានជ័យ និងខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើបន្ថែមទៀត។

 

លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៧នាក់រួមមាន

ទី១-ឈ្មោះ ហុង លាភហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ទី២-ឈ្មោះ ជឿត ញៀន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ទី៣-ឈ្មោះ ភាព ម៉េងហុង ភេទប្រុស អាយុ២៣ឆ្នាំ ត្រង់ចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

ទី៤-ឈ្មោះ ឆៃ វណ្ណណាន់ ភេទប្រុស អាយុ២៨ឆ្នាំ ត្រង់ចំណុចភូមិកណ្តាល សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ទី៥-ឈ្មោះ រ៉ា វ៉ាយូ ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចភូមិធ្លក ឃុំត្រពាំងកង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទី៦-ឈ្មោះ សុភុណ្ណា ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ត្រង់ចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៧-ឈ្មោះ អ៉ឹង ឈុនលឹម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

វត្ថុតាងដកហូត: អាវុធខ្លីចំនួន ០១ដើម ម៉ាក Sig Sauer P365 នៅចំណុចក្នុងស្រះទឹកមួយកន្លែកស្ថិតក្នុង ភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print