ភ្នំពេញ៖ ក្មេងទំនើង២នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនខណៈពួកគេបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ខាងលើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង០២ និង៥០នាទី នៅចំណុចតាម ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា ជនសង្ស័យ ដែលឃាត់ខ្លួនបានទី ១-ឈ្មោះ ជួន វណ្ណី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន ស្នាក់នៅផ្ទះ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) , និងទី
២-ឈ្មោះ.វ៉ាន ហេ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករតតុក ស្នាក់នៅ សង្កាត់កល្អ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
ដកហូតម៉ូតូ០១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌សលាយខៀវ ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ កំពង់ធំ 1O 1325 រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង រយៈពេល០៣ខែ ។
បច្ចុប្បន្នក្មេងទំនើងបង្ហោះម៉ូតូត្រូវបានអាណាព្យាបាលមកធានានាំយកទៅអប់រំបន្ត ៕
ដោយ៖ សីហា សែនសុខ









