នគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជួលបន្ទប់ដើម្បីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅរសៀលថ្ងៃទី០៣ខែវិច្ឆិកា នេះមន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ដោយបាន​ការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ និងការចង្អុ​លណែនាំពីលោកវរសេ​នីយ៍​ឯក​ ហ៊ាង​ ឈាងលី​ ស្នងការ​រង​ ផែន​កា​រ​ងារ​ប្រឆាំ​ង​គ្រឿងញៀន​ នៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃអធិ​កា​រដ្ឋាន​នគរបា​លស្រុ​ក​គងពិសី បានសហកា​រស្រាវជ្រាវនៅចំណុចបន្ទប់
ជួ​លខាងជើងភូមិជង្រុក ឃុំជង្រុក ស្រុកគ​ងពិសី បានឃា​ត់ខ្លួនមុខសញ្ញាស​ង្ស័យ១នាក់ឈ្មោះ អ៊ូក រិទ្ធី ហៅ​ ធី ភេទប្រុស អាយុ៣១ឆ្នាំ (ជួលបន្ទប់ស្នាក់ដើម្បីជួញដូរសាធាតុញៀន​ ) ។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសីបាន​បញ្ជាក់​ថា​ មុនឈានទៅបើកកិច្ចប្រតិបត្ដិការនេះ​ កំលាំងបានទទួលនូវ​ព័​ត៌មាន​ពីមហាជន​ល្អ​ដែលបានរា​យ​ការណ៍សមត្ថកិច្ច​បានធ្វើការស៊ើ​បបញ្ជាក់និងឈានទៅបង្រ្កាបតែ​ម្ដ​ង​ ជាក់ស្ដែង​ដកហូតបា​នម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (មធ្យម១-ធំ​៣), ជញ្ជីងអេឡិចត្រូនិច១គ្រឿង,ទូរស័ព្ទដៃ១​គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

បច្ចុប្បន្ន​សមត្ថកិច្ច​បានកសាងសុំណុំរឿង​បញ្ជូន​ទៅការិយាល័យប្រឆាំងគ្រឿងញៀន​ បន្ត​ចាត់ការតាម​នីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print