លោក ហ៊ុយ វណ្ណៈ លើកពីបញ្ហារបស់ពិភពលោកយើងបច្ចុប្បន្ន! ចំនួន ៥ ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ អតីតអ្នកសារព័ត៌មានអាជីព ប្រកបដោយមានចំណេះដឹងជ្រៅជ្រះ បទពិសោធន៍ ឆ្លងកាត់ ការសិក្សាខ្ពស់ ស្ទើរពហុជំនាញ និយាយតិចធ្វើការច្រើន មានទេពកោសល្យទំនាក់ទំនង ដ៏គ្រប់ពហុជំនាញ គឺលោក ហ៊ុយ វណ្ណៈ បច្ចុប្បន្នជា រដ្ឋលេខាធិការ ទីស្តីគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះពីភូមិសាស្ត្រនយោបាយ ជាមួយការសំណេរថា ៖ ពិភពលោកយើងបច្ចុប្បន្ន! ក្នុងនោះលោកបង្ហាញទិដ្ឋភាព ចំនួន ៥ ចំណុច ដែលមានអត្ថន័យ វិភាគនយោបាយអន្តរជាតិ ដែលមានខ្លឹមសារដូចខាងក្រោម ៖

បញ្ហារបស់ពិភពលោកយើងបច្ចុប្បន្ន!

១– ប៉ុន្មានថ្ងៃមុន មានព័ត៌មានស្តីពីប្រជាជននៅអាមេរិក អឺរ៉ុប ជប៉ុន នាំគ្នាទិញទំនិញស្តុកទុក។ មានអ្នកសួរថាតើនេះជាអ្វី? តើជាព័ត៌មានធម្មតា? ជាចេតនាអ្វីមួយ? ឬជាចលនាវិវត្តន៍ដ៏ប្រាកដនិយមមួយ។ ពិភពលោកយើងសព្វថ្ងៃ មានភ្នំភ្លើង៥កន្លែង ដែលងាយផ្ទុះឡើង ហើយដែលងាយរោយកម្ទេចផ្កាភ្លើងទៅកាន់កន្លែងដទៃ ជាពិសេស ផលជះទៅលើប្រទេសតូចៗ។

២– សប្តាហ៍នេះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក កំពុងដំណើរការ។ វាមិនត្រឹមតែជាការបោះឆ្នោតដណ្តើមអំណាចក្នុងសភារវាងបក្ស២ តែជាការបោះឆ្នោតមួយ ដែលឈានដល់ការកំណត់វិសាលភាពនៃអំណាចរបស់ ប្រធានាធិបតីអាមេរិក។ លទ្ធផលបឋម គណបក្សសាធារណរដ្ឋរបស់ លោក ដូណាល់ ត្រាំ ចាញ់សំឡេងក្នុងសភាទាំង២ ហើយទោះបី ត្រាំ ឈ្នះឬចាញ់ បញ្ហានៅទីនោះ ក៏នឹងទាក់ទងទៅកន្លែងដទៃជាសារវ័ន្ត។

៣– ស្របពេលគ្នានៃការបោះឆ្នោត, អាមេរិក នៅបន្តវាយអឺរ៉ង់ គឺវាយប្រហារលើប្រព័ន្ធការពារយោធារបស់ អឺរ៉ង់។ ចំណែកឯ អឺរ៉ង់ ក៏វាយសងសឹកវិញ ទៅលើមូលដ្ឋានយោធាអាមេរិក ដែលតាំងទីនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ដូចជា ប្រទេស Qatar, Kuwait, Bahrain, Saudi Arabia, UAE, និង Jordan ជាដើម។ លើបញ្ហានេះ អ្នកណាឈ្នះ? អ្នកណាចាញ់? គឺជារឿងមួយ។ ប៉ុន្តែ ផលប៉ះពាល់នឹងបន្តកើតមានជារួមលើបញ្ហាសេដ្ឋកិច្ច លើការរស់នៅ ជាពិសេស តម្លៃប្រេង នឹងបន្តប្រែប្រួលឥតឈប់ឈរ ដែលវាជះដល់តម្រូវការនិងវិស័យដទៃទៀត។

៤– បាតុកម្មនៅអឺរ៉ុប បារាំង អ៊ីតាលី អាឡឺម៉ង់ កំពុងនៅបន្ត។ តើវាជាបញ្ហាសង្គម ការធ្លាក់ចុះបញ្ហាជីវភាព? ឬការបាត់ទំនុកចិត្តលើការដឹកនាំ? មើលមួយភ្លែត វាជាបញ្ហានៅឯនាយ ប៉ុន្តែវាក៏មានទំនាក់ទំនងគ្នាជាសកលផងដែរ ជាពិសេសលើដំណើរសេដ្ឋកិច្ច ទេសចរណ៍ និងនយោបាយ។

៥– អ្វីដែលខ្ញុំចង់និយាយនៅទីនេះ គឺផលជះនៃបញ្ហាសកល ទៅជាបញ្ហាភូមិសាស្ត្រនយោបាយ និង “Proxy War” ដែលជាបញ្ហាគន្លឹះ។ នៅពេលដំរីជាន់គ្នា ផលជះនឹងរាលដាលលឿន ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដែលយើងត្រូវតាមមើលដោយមិនត្រូវធ្វេសប្រហែស និង “ប៉ាន់ស្មានឱ្យបានត្រូវជាប្រចាំ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print