សត្វដំរីព្រៃចល័តពីខេត្តព្រះវិហារ ចូលដល់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យហើយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ដំណឹងថ្មីទើបតែទទួលបានពត៌មានថ្មី នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នៃ២០២៦ នេះថា ហ្វូងដំរីព្រៃបានបម្លាស់ទីចេញពីទឹកដីភូមិអូរដា ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកដល់ភូមិសាស្ត្រ ភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យហើយ ហ្វូងដំរីព្រៃបានដើរកាត់ស្រែស្រូវរបស់ប្រជាពលរដ្ឋ។

ដូច្នេះសូមបងប្អូននៅទីនោះ មាន ការប្រុងប្រយ័ត្នទាំងអស់គ្នា និងសូមមេត្តារាយការណ៍ប្រាប់អាជ្ញា ធរដែនដី ឲ្យជួយអភិរក្សសត្វដំរីព្រៃទាំងនេះ ជាបន្ទាន់ដើម្បី កុំឲ្យដំរីដើរចូលទៅដីសៀមឲ្យសោះ។

កាលពីថ្ងៃទី០៣ខែវិច្ឆិកា ហ្វូងសត្វដំរីព្រៃចល័ត មកដល់ក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត។

រដ្ឋបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា កន្លងមកមានសេចក្តីរាយការណ៍អំពីសកម្មភាពចល័តរបស់ហ្វូងសត្វដំរីព្រៃចេញពីតំបន់ខាងលិចភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា ដែលជាស្ថានភាពទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពាក់ព័ន្ធ។

...

ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលស្រុកបានបន្តសហការជាមួយរដ្ឋបាលឃុំ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីតាមដាន និងរាយការណ៍អំពីទីតាំងចល័តរបស់សត្វដំរីព្រៃជា ប្រចាំ ព្រមទាំងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលធ្វើដំណើរ និងប្រកបរបរកសិកម្មនៅតាមតំបន់ដែលអាចជាផ្លូវចល័តរបស់សត្វដំរី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print