ងោកមួយភាំង រ៉េចង្កូតរថយន្ត Camry បុកពីក្រោយរថយន្ត Mercedes ដែលចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Camry Hybrid ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហាក់ដូចជាងោកមួយភាំង ក៏រ៉េចង្កូតទៅបុកពីក្រោយរថយន្តម៉ាក Mercedes ដែលម្ចាស់បានចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។ សំណាងល្អ មិនបង្កឱ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្បែររង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CQ-0606 បើកមកឈប់ចតនៅលើចិញ្ចើមផ្លូវ។ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្តម៉ាក Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1863 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន​ ខណៈបើកមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្ត Camry Hybrid ហាក់មានអាការៈមិនស្រួលខ្លួន រហូតងងឹតមុខ និងរ៉េចង្កូតទៅបុកពីក្រោយរថយន្ត Mercedes ដែលកំពុងចតនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យផ្នែកខាងក្រោយរថយន្ត Mercedes រងការខូចខាតយ៉ាងដំណំ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

...

ក្រោយកើតហេតុ ដោយសារភាគីម្ចាស់រថយន្តទាំងពីរមិនអាចសម្របសម្រួលគ្នាបាន សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print