លោកឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ​លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំពេញអង្គទ្វេភាគីនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។​

​គួររំលឹកផងដែរថា ក្នុងដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម អគ្គនាយក បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពេញអង្គទ្វេភាគី លើកិច្ចការងារអន្តោប្រវេសន៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ វូ ជុងគៀន (Vu Trung Kien) មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print