ផ្អើលទាំងយប់រំលងអធ្រាត្រភ្ជង់ប្លន់សមត្ថកិច្ចឃាត់បានជាអ្នកស្គាល់គ្នាលួចទូរស័ព្ទសោះ

ចែករំលែក៖

ភ្នំពេញ ៖ ផ្អើលទាំងកណ្ដាលអធ្រាត្រក្រោយមានការផ្សព្វផ្សាយតាមសារព័ត៌មាននិងតាមបណ្ដាញសង្កមហ្វេសបុ៊កដែលមានជនរងគ្រោះភេទទី៣បានមកដាក់ពាក្យបណ្ដឹងពាក់ព័ន្ធករណីភ្ជង់ប្លន់យកទូរស័ព្ទ ហើយសមត្ថកិច្ចបើកការស្រាវជ្រាវភ្លាមៗ។​លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសហការជាមួយប៉ុស្តិ៍នគរបាល​មិនដល់១ថ្ងៃផងក៏ឃាត់បានបុរសជាជនសង្ស័យយកមកសាកសួរពីករណីលួចទូរស័ព្ទ ដោយភាគីជនរងគ្រោះធ្លាប់ស្គាល់គ្នានងតាមស្រឡាញ់ភេទទី៣មិនបានទើបជនសង្ស័យខឹងថតរូបជនសង្ស័យលួចទូរស័ព្ទគេចខ្លួនពីកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង១០នាទីល្ងាចថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៦នៅចំណុចមាត់ប្រឡាយ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជី ប៉ោង ភេទប្រុស (តែងខ្លួនជាមនុស្សស្រី) អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួលលេខ៨ ក្រុមទី១៥ ភូមិស្ពានខ្ពស់ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​
តាមការរៀបរាប់នៅមុខសមត្ថកិច្ចបានអោយដឹងថា កាលពីយប់មិញដោយខឹងពេកទើបខ្លួនគាត់ប្រាប់អ្នកសារព័ត៌មានថាមានគេភ្ជង់ប្លន់យកទូរស័ព្ទ តាមពិត បុរសជាជនសង្ស័យតាមស្រលាញ់គាត់ជាភេទទី៣មិនបាន ក៏បែកគំនិតតាមរករឿង គំរាមធ្វើបាបនិងយកសោម៉ូតូនិងទូរស័ព្ទរត់គេចខ្លួនបាត់ ក្រោយពេលរត់គេចខ្លួនបានមួយយប់មិនដល់២៤ម៉ោងផងក៏ត្រូវសមត្ថកិច្ចស្វែងរកហើយចាប់ខ្លួនបាននៅពេលនេះ
ដែលស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សំ ប៊ុនធីម ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន ) ករណីលួចទូរស័ព្ទ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print