យោងតាម The guardian នៅថ្ងៃទី៦ខែវិច្ឆិកា បានអោយដឹងថា យោងតាមឯកសារឧស្សាហកម្មការពារជាតិដែលលេចធ្លាយ ដែលបង្ហាញពីជម្រៅនៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ប្រទេសរុស្ស៊ីបានរៀបចំផ្គត់ផ្គង់អ៊ីរ៉ង់នូវឧបករណ៍បាញ់មីស៊ីលចំនួន 90 គ្រាប់សម្រាប់មីស៊ីលណែនាំកម្រិតខ្ពស់។
ឯកសារដែលទទួលបានដោយក្រុមហ៊ុន Dallas Analytics ដែលជាក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ឯកជនអ៊ុយក្រែន និងចែករំលែកជាមួយកាសែត The Guardian មានផែនការលម្អិតក្នុងការផ្គត់ផ្គង់អ៊ីរ៉ង់នូវឧបករណ៍បាញ់មីស៊ីលសម្រាប់ LMUR ដែលជាមីស៊ីលណែនាំដែលបាញ់ចេញពីឧទ្ធម្ភាគចក្រវាយប្រហារ ដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់យ៉ាងទូលំទូលាយប្រឆាំងនឹងគោលដៅអ៊ុយក្រែនចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំនៅឆ្នាំ 2022។
កាលវិភាគផលិតកម្មដែលបានរៀបចំឡើងក្នុងខែឧសភា ឆ្នាំ២០២៤ ដោយក្រុមហ៊ុន Vympel ដែលជាអ្នករចនាមីស៊ីល និងប្រព័ន្ធបាញ់បង្ហោះឈានមុខគេរបស់រុស្ស៊ី បានរាយបញ្ជីការបញ្ជាទិញសម្រាប់ឧបករណ៍បាញ់បង្ហោះចំនួន ៩០ គ្រឿងក្រោមកិច្ចសន្យានាំចេញដែលហៅថា “K-10” ដោយការដឹកជញ្ជូនត្រូវបានកំណត់ពេលរវាងចុងឆ្នាំ២០២៤ និងខែធ្នូ ឆ្នាំ២០២៥។ ឯកសារផ្ទៃក្នុងដាច់ដោយឡែកមួយបានកំណត់អត្តសញ្ញាណ K-10 ថាជាអ៊ីរ៉ង់យ៉ាងច្បាស់។
រូបថត: The Guardian










