រករឿងវាយប្រពន្ធស្ទើររាល់ថ្ងៃដោយសារភ្លើងប្រចណ្ឌ ទ្រាំមិនបានប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រករឿងវាយប្រពន្ធស្ទើរាល់ថ្ងៃដោយសារភ្លើងប្រចណ្ឌ ប្រពន្ធទ្រាំពុំបានបីកូនស្រីអាយុ៥ខែម្នាក់មកប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលម៉ោង ១១ និង៥០នាទីថ្ងៃទី ៦ ខែតុលាឆ្នាំ២០១៦នៅចណុចតូបលេខ7A ស្ថិតក្នុង ផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

លោក តូច គឹមសុង នាយប៉ុស្តិ៍ឬស្សីកែវបានឲ្យដឹងថា ប្តីប្រពន្ធមួយគូរដែលមានទំនាស់គ្នានោះប្តីឈ្មោះ កែវ សុម៉ាលី ហៅសេង អាយុ ៣៥ ឆ្នាំ រីឯប្រពន្ធឈ្មោះ ហេង ស្រីមុំ ហៅ មុំ អាយុ២៨ឆ្នាំអ្នកទាំង២នាក់មានមុខរបរបោកអ៊ុតខោអាវ និងស្នាក់ភូមិកើតហេតុខាងលើបានគ្នាជាប្តីប្រពន្ធមានរយះពេល២ឆ្នាំបង្កើតបានកូនស្រីម្នាក់អាយុ៥ខែ។

ប្រភពស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបនាងនិងប្តីនាងមិនបានរៀបការទេបានត្រឹមសែនព្រេន ហើយបានរយះពេល២ឆ្នាំមកបង្កើតបានកូនស្រីម្នាក់អាយុ៥ខែ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមកពួកគេតែងតែទាស់ពាក្យសំដីគ្នានិងវាយគ្នាជាប្រចាំស្ទើរតែរាល់ថ្ងៃគឺលុះថ្ងៃតិចណាស់ដែលពួកគេត្រូវគ្នា។

ស្រីជាប្រពន្ធបានបន្តទៀតថា ជារាងរាល់ថ្ងៃឲ្យតែនាងនិយាយជាមួយមូយប្រុសៗមកបោកខោអាវនិងអ្នកជិតខាងប្តីរបស់តែងតែវាយនិងរករឿងដោយសារតេភ្លើងប្រច័ណ្ឌគឺមួយថ្ងៃៗឲ្យរូបនាងនៅតែក្នុងផ្ទះពុំឲ្យចេញក្រៅផ្ទះនោះទេដោយសារតែប្តីនាងធ្វើបែបនេះទើបនាងទ្រាំពុំបានក៏សំរេចចិត្តរត់មកប្តឹងសមត្ថកិច្ចឲ្យងន្តរាគមន៍នៅមុខសមត្តកិច្ចនាងបានប្តេជ្ញាថា រូបនាងឈប់យកប្តីនេះទៀតហើយចំណែកឯប្តីវិញមិនព្រមលែងលះនោះទេដោយនិយាយថា ប្តីប្រពន្ធរបស់គេធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់ក៏ប៉ុន្តែមិដែលលែងលះគ្នាដាច់នោះឡើយទេ។ ក្រោយមកសត្ថកិច្ចបានធ្វើការអបរំនិងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ៕

vai-2 vai-1

...

ដោយ៖ អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print