បាត់ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់បន្សល់ទុកសម្ភារៈមួយ ចំនួននៅមាត់ស្រះទឹកក្នុងស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង÷នគរបាលស្រុកស្រែអំបិល ខេត្តកោះកុងបានឲ្យដឹងថារហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ ករណីក្មេងស្រីដែលបាត់ខ្លួនបន្សល់ទុកសម្ភារៈមួយ ចំនួននៅមាត់ស្រះទឹកនោះមិនទាន់មានតម្រុយនៅឡើយ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបាត់ក្មេងស្រីមួយរូបនៅស្រុកស្រែអំបិល លោក​វរសេនីយ៍ទោ​ ដូង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល​ ​បាន​ចាត់ផ្នែកជំនាញព្រហ្មទណ្ឌចុះទៅដល់កន្លែងកើតហេតុ និងសាកសួរបំភ្លឺពីម្ដាយក្មេងស្រីដែល​បានបាត់ខ្លួន​ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិទឹក​ប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ 

​នគរបាលដកស្រង់សម្តីពីម្ដាយក្មេងស្រី​ដែលឆ្លើយប្រាប់កម្លាំងជំនាញថាសម្ភារៈ ដែលប្រទះឃើញ​នៅមាត់​ស្រះ ទឹក​នេះ​ គឺជារបស់កូនស្រីបង្កើតរបស់គាត់ពិតប្រាកដមែនដែលមានឈ្មោះ​ ឌី​ ណារីន​ ភេទស្រី​ អាយុ១៦ឆ្នាំ​ បាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល​ ២២:០០នាទីយប់។ 

...

តាមសមត្ថកិច្ចបញ្ជាក់ថា គិតត្រឹម​ម៉ោង៧:៣០នាទី​យប់ថ្ងៃ១១វិច្ឆិកា២០២៦នេះ​ ក្មេង​ស្រី​ដែលបានបាត់ខ្លួនហើយឃើញសម្ភារៈនៅក្បែរស្រះទឹកនេះ​ ពុំទាន់​រកឃើញ​តម្រុយនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print