នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៦នាក់ ករណីប្រើអំពើហិង្សាដោយយកមួកសុវត្ថិភាពជិះម៉ូតូតាមវាយជនរងគ្រោះកំពុងជិះម៉ូតូ

ចែករំលែក៖

ភ្នំពេញ ÷នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៦នាក់ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញករណី អំពើហិង្សាដោយ ចេតនាមាន ស្ថានទម្ងន់ទោស ( យកមួកសុវត្តិភាពជិះម៉ូតូតាមវាយជនរងគ្រោះកំពុងជិះម៉ូតូ)កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលា ម៉ោង០១និង៥០នាទី នៅចំណុចផ្លូវជ្រៃកោងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ១-ឈ្មោះ ងាវ ផានិត ភេទប្រុស  អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ  មុខរបរបុគ្គលិហាងលីលីប៊ុកហ្វេ មានទីលំនៅស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនសង្ស័យ÷១-ឈ្មោះ ស៊ន សុខអាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅ ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះគង់ វីរ៉ាត់ ភេទ ប្រុស  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣-ឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ ១៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

៤-ឈ្មោះ ប៊ុន ជេម ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទៅលំនៅស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥-ឈ្មោះ ថា វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅសង្កាត់ ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៦-ឈ្មោះ ម៉ាន់ តុងធៀន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទៅលំនៅស្ថិតនៅភូមិចំម្ការឳឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

...

ជនសង្ស័យជាក្មេងទំនើងខាងលើបច្ចុប្បន្ន កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print