កម្លាំងគរបាលខេត្តកោះកុង ចុះត្រួតពិនិត្យផ្ទះលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ពាក់ព័ន្ធជនបរទេសស្នាក់នៅ

ចែករំលែក៖

កោះកុង÷ សមត្ថកិច្ចនគរបាលខេត្តកោះកុង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការចូលរួម ពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា ដែលមានលោក ប៊ុនឈួយ អភិបាលស្រុកមណ្ឌល សីមា បានចុះត្រួតពិនិត្យឆែកឆេរផ្ទះលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ពាក់ព័ន្ធជនបរទេសស្នាក់នៅ ការត្រួតពិនិត្យវីឡាខាងលើ ធ្វើឡើងនៅថ្ងៃទី ១២  ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោកហាក់ ឡេង អភិបាលរងខេត្ត បានឱ្យដឹងថា ផ្ទះរបស់លោកជួលឲ្យជនបរទេស ដូចជាមិនមានការពាក់ព័ន្ធអ្វីនោះទេ ពីព្រោះប្រពន្ធគាត់ជួលមានការតាមដានយ៉ាងត្រឹមត្រូវ។

លោកបន្តថា ការចុះធ្វើរដ្ឋបាលនេះ លោកមិនបានដឹងទេ ពីព្រោះថា ផ្ទះណាដែលជាប់ពាក់ព័ន្ធមន្ត្រីរាជការ គឺចុះត្រួតពិនិត្យមិនឱ្យដឹងទេ។

បើយោងលើកំណត់ហេតុរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្ដីពី ការចុះត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផល ឃើញមានជនជាតិចិនចំនួន ៤នាក់ ភេទស្រី ចំនួន ២នាក់ (មានលិខិតឆ្លងដែនត្រឹមត្រូវ) ក្នុងនោះបានរាយការណ៍ចូលប្រព័ន្ធគ្រប់គ្រងជនបរទេស ចំនួន ១នាក់ មានឈ្មោះ CHEN LTAGYAN ភេទប្រុស កើតឆ្នាំ ១៩៧៥ កាន់លិខិតឆ្លងដែនលេខENO 726811 និងទូរស័ព្វដៃផ្ទាល់ខ្លួនចំនួន ១១ គ្រឿង។

...

សូមបញ្ជាក់ផងដែរថា ការចុះធ្វើរដ្ឋបាលត្រួតពិនិត្យខាងលើ ដោយមានការចង្អុលបង្ហាញពីលោកជំទាវអភិបាលខេត្តកោះកុង ដោយឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពគ្រប់ស្រុក ក្រុង ចុះធ្វើរដ្ឋបាលជាប្រចាំ ក្នុងនោះក៏មានផ្ទះសំណាក់មួយចំនួនក៏ត្រូវបានចុះត្រួតពិនិត្យផងដែរ ដើម្បីឈានទៅការលុបបំបាត់ស្គេមអនឡាញ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print