លួចម៉ូតូបានមួយថ្ងៃត្រូវនគរបាលស្រុកឯកភ្នំឃាត់ខ្លួនបានទាំងម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង÷មន្ត្រីនគរបាលស្រុកឯកភ្នំបានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា ម៉ូតូរបស់ប្រជាពលរដ្ឋដែលចតទុកក្រោមផ្ទះដោយមិនបានចាក់សោរត្រូវចោរលួចយកទៅបាត់បង្ករការភ្ញាក់ផ្អើល។ ប៉ុន្តែ១ថ្ងៃក្រោយមកជនសង្ស័យជាចោតលួចម៉ូតូត្រូវសមត្ថកិច្ចបង្ក្រាបបាន។

គូបញ្ជាក់ថា កាលពីថ្ងៃទី១០ខែវិច្ចិកាឆ្នាំ២០២៦ វេលាម៉ោងប្រមា២,០០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០ ២៦នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចម៉ូតូកើតឡើង០១ករណី បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូជនរង គ្រោះឈ្មោះរ៉េន គៀកឡេង ភេទ ប្រុស អាយុ ៤៦ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទុក នៅមុខផ្ទះឪពុកអត់ចាក់សោ។

 

-សម្ភារៈបាត់បង់រួមមាន៖

-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០០៤ឡើងតែមស៊េរីឆ្នាំ២០២៦ ពណ៌ប្រផេះ ពាក់ផ្លាកលេខបាត់ដំបង 1B -8524 ។

ក្រោយកើតហេតុ ជនរងគ្រោះមកប្តឹងសមត្ថកិច្ច។ លុះ ដល់ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២៦វេលាម៉ោង២រសៀលនៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងផ្នែក ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងបាននាំខ្លួនឈ្មោះវែង រ៉ាវិឆៃ ភេទប្រុស អាយុ២៥ ឆ្នាំមានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យកមកសាកសួរ ហើយគេបានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ 

-វត្ថុតាងដកហូតរួមមាន:

-ម៉ូតូចំនួន១គ្រឿងម៉ាកហុងដា ជារបស់ជនរងគ្រោះ។

-អាវម៉ូតូចំនួន០២,កាងដែកចំនួន០១, សំបកអមតួម៉ូតូចំនួន០២។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមកផែនជំជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print