ខេត្តរតនគិរី÷កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកូនមុំនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយ មានការសម្របសម្រួល និងដឹកនាំនីតិវិធី ពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី និងមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឃាត់ ខ្លួនជនសង្ស័យបួននាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សាធ គន្ធា អធិកានគរបាលស្រុកកូនមុំ បញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងច្រេស ដឹកនាំដោយលោកអនុសេនីយ៍ឯក ផន ស៊ីឡុង អធិការរងប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនសង្ស័យទាំងបួននាក់÷១-ឈ្មោះក្រុយ អូស្កា ហៅកា ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី,២-ឈ្មោះអន ឆៃ ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី,៣-ឈ្មោះគី ប្រុសពៅ ហៅមី ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និង ៤-ឈ្មោះរត្ន័ រៀម ហៅពូរត់កង់បី ភេទប្រុស អាយុ៤៦ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
នគរបាលប្រមូលបានវត្ថុតាងនិងវត្ថុចាប់យក
១-ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន៦ កញ្ចប់តូច (៥កញ្ចប់តូច និង១កញ្ចប់ធំ)
២- ទូរស័ព្ទចំនួន ៤គ្រឿង
៣-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង
៤- ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់រួចរាល់ជាស្ថាពរ៕










