នគរបាលស្រុករតនមណ្ឌល បង្ក្រាបករណីរក្សាទុកសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង និងស្ដៅ ចុះបង្ក្រាបជាក់ ស្តែង ដកហូតថ្នាំញៀនចំនួន ១១ថង់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនិងស្ដៅ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ សោម សុធា អធិការនគរបាលស្រុក ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងអនុសាសន៍ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩: ២៥នាទី នៅចំណុចភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន

១-ឈ្មោះ ភិន សុផល (ហៅ ម៉ៅ) ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

២-ឈ្មោះ អេម រីណា (ហៅ លិប) ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

៣-ឈ្មោះ គឿម សុឃិន (ហៅ ខិន) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

៤-ឈ្មោះ អ៊ុន លីតា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១១ថង់ និងទូរស័ព្ទដៃ ចំនួន ០៣គ្រឿង។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print