កសិករក្នុងស្រុកសូទ្រនិគម ចាប់ផ្ដើមការប្រមូលផលស្រូវវស្សា ស្របពេលដែលតម្លៃហាក់កំពុងល្អប្រសើរជាងឆ្នាំមុន

ចែករំលែក៖

ខេត្តសៀមរាប÷កសិកររស់នៅឃុំតាយ៉ែន ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងចាប់ផ្ដើមប្រមូលផលស្រូវវស្សារបស់ខ្លួនជាបណ្ដើរៗ ដោយក្នុងរដូវកាលនេះ ទោះបីជាទិន្នផលស្រូវទទួលបានក្នុងកម្រិតមធ្យមក៏ដោយ ប៉ុន្តែតម្លៃស្រូវមានភាពល្អប្រសើរជាងឆ្នាំមុន ដែលជាកម្លាំងចិត្ត និងជួយសម្រួលដល់ជីវភាពគ្រួសារកសិករបានមួយកម្រិត។

លោក ប៊ុន ចំរើន ប្រជាពលរដ្ឋរស់នៅឃុំតាយ៉ែន បានប្រាប់ឱ្យដឹងថា ទិន្នផលស្រូវដែលប្រមូលបានក្នុងឆ្នាំនេះស្ថិតក្នុងកម្រិតមធ្យម ប៉ុន្តែដោយសារតម្លៃស្រូវមានភាព ល្អប្រសើរជាងឆ្នាំមុន ទើបធ្វើឱ្យលោកមានការពេញចិត្តប្រមាណ ៨០ ភាគរយ និងចាត់ទុកថាជាតម្លៃដែលអាចទទួលយកបាន។ ពូជស្រូវដែលលោកយកមកដាំដុះគឺ «ពូជស្រូវផ្ការំដួល» ដែលជាពូជស្រូវដ៏ពេញនិយម និងមានទីផ្សារខ្ពស់ ដោយសារតែគុណភាពអង្ករល្អ និងមានរសជាតិឆ្ងាញ់។ លោកយល់ថា តម្លៃស្រូវសម្រាប់ឆ្នាំនេះគឺស្ថិតក្នុងកម្រិតសមរម្យល្អ។

ទន្ទឹមនឹងការធ្វើកសិកម្មនេះដែរ លោកក៏បានចែករំលែកពីការផ្លាស់ប្ដូរវិធីសាស្ត្រធ្វើស្រែផងដែរ។ ប្រសិនបើកន្លងមក លោកធ្លាប់ឆ្លងកាត់ការភ្ជួរដី និងរៀបចំដីជាច្រើនដំណាក់កាលនោះ បច្ចុប្បន្នលោកបានងាកមកប្រើវិធីសាស្ត្រ ព្រួសស្រូវផ្ទាល់ វិញ ដើម្បីកាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម។ លោកបានបញ្ជាក់ថា ការព្រួសស្រូវមានភាពងាយស្រួល ចំណេញពេលវេលា និងរហ័សជាងការស្ទូង។

...

លោក ប៊ុន ចំរើន បានសម្ដែងការកោតសរសើរ និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានជួយរៀបចំប្រព័ន្ធទឹក ព្រមទាំងមន្ត្រីកសិកម្មដែលបានជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋ។ កសិកររូបនេះក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តគិតគូរលើការកែលម្អប្រព័ន្ធធារាសាស្ត្រ ការស្ដារប្រឡាយទឹក និងការសាង សង់ផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល ក៏ដូចជារួម ចំណែកជំរុញការប្រកបរបរកសិកម្មឱ្យកាន់តែមានភាពងាយស្រួល នឹងទទួលបានទិន្នផលខ្ពស់ថែមទៀតនាពេលអនាគត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print