រថយន្តស៊េរីទំនើបម៉ាក់ Ford Ranger បើកក្នុងល្បឿនលឿនបុករបាំងថ្មពុកចែកទ្រូងផ្លូវបាក់អស់មួយកង់និងបង្គោល ប៉ាណូ រថយន្តដាច់កង់ទៅមុខលេងរួច

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចារចរណ៍មួយបានកើតឡើងបង្ករដោយរថយន្តស៊េរីទំនើបម៉ាក់ Ford Ranger បើកក្នុងល្បឿនលឿនទៅបុករបាំងថ្មពុកចែកទ្រូងផ្លូវបាក់អស់មួយកង់ ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលបុកបង្គោល ប៉ាណូនិងដើមឈើមួយដើមនៅមុខហាងលក់សំលៀកបំពាក់ បាក់រាបដល់ដី ឯរថយន្តដាច់កង់មុខម្ខាងនិងកល់ជាប់ទៅមុខលេងរួច សង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ថិតនៅតាមផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានលាន់មាត់ថាមិនដឹងជាលឿនប៉ុណ្ណា ទេលោកអើយខណៈបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក់ Ford Ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BU-5124 ក្នុងល្បឿនលឿនហើយបានរេចង្កូតជ្រុលបុកបុករបាំងថ្មពុកចែកទ្រូងផ្លូវបាក់អស់មួយកង់ ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលបុកបង្គោល ប៉ាណូនិងដើមឈើមួយដើមនៅមុខហាងលក់សំលៀកបំពាក់ បាក់រាបដល់ដី ឯរថយន្តដាច់កង់មុខម្ខាងនិងកល់ជាប់ទៅមុខលេងរួច។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពលរដ្ឋសង្ស័យថាអ្នកបើកបរអាស្រវឹងស្រាទើបបើកបរក្នុងល្បឿនលឿនបែបនេះរហូតបុកដល់ថ្នាក់ដាច់កង់ទៅមុខលែងរួចប៉ុន្តែសំណាងល្អអ្នកបើកនោះមិនរងរបួសត្រូវសមត្ថកិច្ចឃាត់សួរនាំភ្លាមៗ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកចុះមកដល់ បាននាំខ្លួនអ្នកបើកបររថយន្តទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីធ្វើការសួរនាំ  ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print