សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ហ៊ានចូលទៅលួចម៉ូតូដល់ក្នុងរោងចក្រនៅស្រុកប​សេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០​២​៦​ ករណី​ជនសង្ស័យ​ធ្វើសកម្មភាព​លួចម៉ូតូ​ នៅចំណុចរោ​ងច​ក្រសាងសុីង​ (ខេមបូឌា) ស្ថិតក្នុងភូ​មិត្រពាំង

ក្រសាំ​ង ឃុំកក់ ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ឆ្នាំ​២០២៦ មានស្លាកលេខកំពង់ស្ពឺ1AB -​0​711​ គេចខ្លួន​បាត់។ 

ដោយបាន​ការបញ្ជាដឹកនាំពីលោកឧត្ដមសេ​នីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងមាន ការចង្អុលណែ​នាំពី​លោកឧត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្នងការ​រងទទួលផែនការងារន​គ​រ​បាលព្រហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភិត​ អធិការ​ន​គរបាល​ស្រុក​បសេដ្ឋ​ បានដឹកនាំកំលាំង​ចុះសហការស្រាវជ្រាវ​ នឹងឈានកំណត់បានមុខសញ្ញាសង្ស័យ​ម្នាក់។

នគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភាន ភក្ត្រា ភេទប្រុស អា​យុ២១ឆ្នាំ ស្នាក់នៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានយកមក​សួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ឆ្លើយសារភាពថាពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឈួន ស្រីឡាង ភេទស្រី អាយុ២៣ឆ្នាំ ប្រាកដមែន។ 

...

ដោយបានគោលការណ៍ណែនាំ​ សម​ត្ថកិច្ច​បានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ​ និងចំណាត់ការកសាងសំណុំ រឿងបញ្ជូនមុខសញ្ញាសង្ស័​យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ​កំពង់ស្ពឺ​បន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print