ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ ចិត្តមួយបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសារតែរថយន្តដឹកដីធុនធ្ងន់១គ្រឿង បានបើកបរចុះពីលើភ្នំក្នុងល្បឿនខ្វះការប្រុងប្រយ័ត្ន ទើបជ្រុលចង្កូតក្រឡាប់ផ្ងារ ជើងបណ្ដាលឱ្យបុរសជាព្រូឡានម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅចំណុចខាងកើតវត្តភ្នំជាំង ដែលមានទីតាំងស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
របាយការណ៍បឋមពីសមត្ថកិច្ចចរាចរណ៍មូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី១គ្រឿងបានបើកបរធ្វើដំណើរចុះពីលើភ្នំ ក្នុងទិសដៅខ្វះការប្រុងប្រយ័ត្ន និងខ្វះការប្រុងស្មារតីលើស្ថានភាពផ្លូវចុះចំណោទ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារស្ថានភាពផ្លូវ និងការគ្រប់គ្រងយានយន្តមិន បានល្អ ទើបបណ្ដាលឱ្យរថយន្តនោះរេចង្កូតក្រឡាប់ផ្ងារជើងច្រាសទិសគ្នាច្រើនជុំ ដោយកម្លាំងបោកសង្កត់យ៉ាងខ្លាំង បានធ្វើឱ្យបុរសជាព្រូឡានដែលជិះមកជា មួយគ្នា ត្រូវរថយន្តសង្កត់ពីលើបាត់បង់ជីវិតយ៉ាងស្រយុតក្នុងកន្លែងកើតហេតុភ្លាមៗ ខណៈអ្នកបើកបររងរបួស និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងផ្ទាល់ដើម្បីធ្វើការវាស់វែង ស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងសម្រួលចរាចរណ៍ កុំឱ្យមានការកកស្ទះ ក៏ដូចជាជួយដោះស្រាយស្រង់សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះ គឺជាមេរៀនក្រើនរំលឹកដ៏ឈឺចាប់មួយទៀតដល់អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកដីទាំងអស់ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសពេលបើកបរចុះចំណោទ ឬឡើងភ្នំ ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់អកុសលបែបនេះកើតឡើងបន្តទៀត ដែលអាចផ្ដាច់ជីវិតមនុស្សដ៏មានតម្លៃក្នុងពេលតែមួយវិនាទី៕
ដោយ៖ សុរិយា










