សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកិច្ចប្រជុំកំបូលហ្វ្រង់កូនីលើកទី២០ មានសកម្មភាពគន្លឹះចំនួនបី គឺ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានស្នើកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ មានបណ្ដាញគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព ដើម្បីរួមគ្នាបន្តកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ ការស្នើសុំរបស់សម្ដចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំបូលហ្វ្រង់កូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល។ គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។»

 

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដោយសម្ដេចបានសង្កត់ធ្ងន់ថា ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

 

ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា៖ «ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំនឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព»។ នៅចំពោះមុខថ្នាក់ដឹកនាំជាសមាជិកហ្វ្រង់កូហ្វូនី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា គ្មានរដ្ឋណាមួយ អាចទទួលខុសត្រូវតែម្នាក់ឯងបានឡើយ។ ដូច្នេះ សម្ដេចធិបតីក៏សូមស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺ៖ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព។ ទី ១៖ ការបង្ការ៖ខ្ញុំស្នើបង្កើតឱ្យមានបណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួល ដែល បណ្តាញនេះនឹងប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័ននានារបស់យើង។ តាមសំណើរបស់រដ្ឋសមាជិក, បណ្តាញនេះនឹងជួយសម្របសម្រួលកិច្ចសន្ទនា មុនពេលអំពើហិង្សាផ្ទុះឡើង។ ការបង្ការទុក ជាមុនតែងតែចំណាយតិចជាងការកសាងឡើងវិញ។ ទី ២៖ ការត្រៀមខ្លួន៖ យុវជនរបស់យើងកំពុងធំធាត់ឡើងក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត។ បច្ចេកវិទ្យានេះ អាចជួយព្យាបាលជំងឺ, លើកកម្ពស់ការអប់រំ និងនាំមនុស្សឱ្យកាន់តែខិតជិតគ្នា ប៉ុន្តែវាក៏អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីបោកបញ្ឆោត និងបំបែកបំបាក់មនុស្ស។

 

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ឱ្យដឹងទៀតថា៖ « ខ្ញុំសូមស្នើបង្កើតឱ្យមានកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្តុះបណ្តាលយុវជនរបស់យើង ប្រមូលផ្តុំសាកលវិទ្យាល័យ និងចែករំលែកធនធានជាភាសាបារាំងរបស់យើង ដោយត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះប្រទេសដែលមានធនធានតិចតួចជាងគេ»។

...

 

សម្តេចធិបតីបានអះអាងផងេដែរថា នៅកម្ពុជា ការងារនេះបានចាប់ផ្តើមរួចទៅហើយ ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) យើងកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។ សម្ដេចធិបតីបានចាត់ទុកភាសាបារាំងត្រូវតែមានភាពរស់រវើកនៅក្នុងការវិវត្តនៃបច្ចេកវិទ្យា នាពេលអនាគត ពីព្រោះភាសាមួយមិនអាចរស់រានមានជីវិតបានរហូត ដោយសារមរតកពីអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ។ ភាសានោះ នឹងបន្តមានជីវិតរស់រវើក តាមរយៈការបន្តច្នៃប្រឌិតលើអនាគតកាលរបស់ខ្លួន។ និងទី ៣៖ ការកសាងវិបុលភាព៖ សន្តិភាព នាំមកនូវការផ្លាស់ប្តូរជីវភាព តាមរយៈការងារ និងប្រាក់ចំណូល។ សន្តិភាព ក៏នាំមកដែរនូវសាលារៀនសម្រាប់កូនចៅរបស់យើង។ សន្តិភាពជួយឱ្យយើងអាចកសាងប្រទេសឡើងវិញ និងឈានទៅរកភាពលូតលាស់កាន់តែប្រសើរ ហើយវិបុលភាពពិតប្រាកដ ជាការចែករំលែកនូវផ្លែផ្កានៃកំណើនជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ «សន្តិភាពក៏ចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងសហគ្រាសនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសហគ្រាស នៃតំបន់អាស៊ាន។ ទាំងនេះ នឹងនាំមកនូវវិបុលភាពរួមសម្រាប់យើងទាំងអស់គ្នា»៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print