ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចូលរួមបើកនិងពិភាក្សការងារក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៣៨ នៅប្រទេសសឹង្ហបុរី ។ កិច្ចប្រជុំនេះបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួនគឺ៖
1) តាមដានស្តាប់របាយការណ៍ពីលទ្ធផលដែលទទួលបានពីជំនួបកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី២៨ និងទី២៩ ហើយនិង កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨
2) ពិនិត្យនិងពិភាក្សាលើរបាយការណ៍ និងការអនុវត្តផែនការជាយុទ្ធសាស្រ្តរបស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខស្បៀងនិងការត្រួតពិនិត្យសុវត្តិភាពនៃផលិតផលកសិកម្ម ក្នុងតំបន់អាស៊ាន(ផ្លែឈើ សត្វនិងសាច់សត្វ ត្រី) និងការគ្រប់គ្រងវិស័យព្រៃឈើ
3) ពិនិត្យនិងពិភាក្សាលើការងារ ទៅលើសេចក្តីព្រាងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី លើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា នេះ
4) ពិនិត្យនិងពិភាក្សាការងារទៅលើផែនការសកម្មភាពរបស់ អង្គការមូលនិធីពិភពលោកដើម្បីអភិវឌ្ឍន៍វិស័យកសកម្ម (IFAD) និងតាមដានស្តាប់ទៅលើគំនិតផ្តួចផ្តើមរបស់លេខាធិការដ្ឋាននៃការលូតលាស់របស់អាស៊ី(GROW Asia Initiative)
5) ពិនិត្យនិងពិភាក្សាការងារទៅលើសេចក្តីព្រាងថ្លែងការរួមគ្នានៃលទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើទី៣៨
6) ពិនិត្យទៅការទទួលយករបស់ថៃសម្រាប់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើទី៣៩នៅទីក្រុងឈៀងម៉ៃប្រទេសថៃ នៅឆ្នាំ២០១៧ ខាងមុខ ៕