ខេត្តកណ្តាល÷ករណីហិង្សាដោយចេតនា គំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយបានកើតឡើងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងៈ១២នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ០២នាក់:
១.ឈ្មោះ ក្រិច សុខា ភេទ ប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ តាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលមុខរបរ កសិករ និង២.ឈ្មោះ ចន្ធី ប្រាវីត ភេទ ប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ។
ចំណែកជនសង្ស័យឈ្មោះរូ វណ្ណៈ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុខរបរកសិករមានសារធាតុញៀន នៅក្នុងទឹកនោម(+)។
វត្ថុតាងចាប់យករួមមានកាំបិទខ្វាវ០១ ផ្លៃដែកដងឫស្សីមានប្រវែង៤៥សង់ទីម៉ែត្រ៊
ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង ០៧: ១០ នាទី ជនរងគ្រោះឈ្មោះក្រិច សុខា បានជិះម៉ូតូរបស់០១គ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ ២០១៥ ទៅមើលសាយ៉ឺនដាក់ត្រីនៅមាត់ព្រែកក្បែរផ្ទះស្ថិតក្នុងភូមិតាដោលទី២ ឃុំអំពៅព្រៃ។ ពេលជិះទៅ ដល់បានឃើញជនសង្ស័យ កំពុងដេកនៅក្បែរសាយ៉ឺនដាក់ត្រី តែជនរងគ្រោះមិនបាននិយាយអ្វីនោះទេក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ។ លុះដល់ម៉ោង ១២:០០ នាទីនាថ្ងៃដដែលពេលជនរងគ្រោះកំពុងនៅផ្ទះ មានអ្នកភូមិមកប្រាប់ជនរងគ្រោះថា មានគេកំពុងលើកសាយ៉ីនដាក់ត្រីរបស់ខ្លួន ។
បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូទៅកន្លែងដាក់សាយ៉ឺន របស់ខ្លួនដើម្បីទៅមើល។ ពេលទៅដល់បានឃើញជនសង្ស័យលើកសាយ៉ឺន របស់ខ្លួនអស់មួយកន្លែងបាត់ទៅហើយ។ ពេលឃើញបែបនោះជនរងគ្រោះបាននិយាយថា ហែងមកលើកចឹង សាយ៉ឺនឪម៉ែហ្អែងទុកនៅហ្នឹងមែន។ ដោយនិយាយបែបនេះពីព្រោះតែងតែមានគេមកលើកសាយ៉ឺនរបស់ខ្លួនជាញឹកញាប់។ បន្ទាប់មកជនសង្ស័យបានប្រកែកថា មិនបានលើកសាយ៉ឺននោះទេ តែជនរងគ្រោះបានឃើញសាយ៉ឺនរបើក ហើយឃើញជនសង្ស័យមានត្រីដាក់ក្នុងថង់ខ្មៅ។
ពេលនោះជនសង្ស័យបានដើរទៅយកកាំបិទ រួចបានដើរហួសជនរងគ្រោះប្រហែល ២០ ម៉ែត្រ ជនរងគ្រោះបាននិយាយថា ថ្ងៃក្រោយកុំមកលើករបស់អញ់ទៀត។ ភ្លាមនោះជនសង្ស័យបាននិយាយមកជនរងគ្រោះវិញថាកាប់ហ្អែងរយះក្បាលឥឡូវហើយ ។ ជនសង្ស័យបាននិយាយដាក់ជនរងគ្រោះទៀតថា បើហ្អែងខ្លាំងកាប់គ្នាមួយស្មើរ ។ រួចជនរងគ្រោះនិយាយតបថា ចូលមក ! ជនសង្ស័យបានរត់ចូលមកហើយក្នុងដៃមានកាន់កាំបិតមកជាមួយ ហើយជនរងគ្រោះបានដកជំពាមកៅស៊ូយកមកការពារខ្លួន។ ពេលជនសង្ស័យឃើញជនរងគ្រោះដកជំពាមកៅស៊ូ ក៏បានឈប់និងបានដើរចេញបាត់ទៅហើយ ជនរងគ្រោះបានត្រល់មកផ្ទះវិញដែរ ។
លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ។ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះស្រាវជ្រាវ រួចឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងដើម្បីសាកសួរ ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិត ជាបានធ្វើសកម្មភាពយកកាំបិតខ្វាវរកកប់ជនរងគ្រោះឈ្មោះក្រិច សុខានិងនិយាយគំរាមជនរងគ្រោះប្រាកដមែន។ កន្លងមកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិទខ្វាវខាងលើដេញកាប់ជនរងគ្រោះឈ្មោះចន្ធី ប្រាវីត និងក្មេងៗម្ដងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










