ណាត់ស្រីចូលផ្ទះសំណាក់បានសម្រេចច្រើនលើករួចភ្ជង់គំរាមចងដៃចងជើងយកលេខកូដទូរស័ព្ទនិងគណនីABA

ចែករំលែក៖

ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ ក្រោយរូបគេធ្វើ សកម្មភាពណាត់ស្រីចូលផ្ទះសំណាក់បានសម្រេចជាច្រើនលើករួចភ្ជង់គំរាម ចងដៃ ចងជើងយកលេខកូដទូរស័ព្ទនិងគណនីABA។

 វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សល ចនឌី ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។ ជនសង្ស័យនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៦ ប្រើប្រាស់គណនីតេឡេក្រាម បានណាត់ ជួបជនរងគ្រោះតាមរយៈសេវាកម្មផ្លូវភេទ នៅទីតាំងផ្ទះសំណាក់ចំនួន ០២ ផ្សេងគ្នាក្នុងក្រុងបាត់ដំបង ដែលករណីទីមួយ បន្ទាប់ពីរួមភេទរួចជនសង្ស័យបានយកកាំបិតចុងស្រួចភ្ជង់គម្រាមចងដៃចងជើង ដោយខ្សែរ៉ឺត ហើយបង្ខំយកលេខកូដទូរស័ព្ទ និងគណនី ABA រួចបិទទ្វារបន្ទប់ទឹកដោយរុញសាឡុងផ្អឹប មុននឹងរត់គេចខ្លួន។

ករណីទីពីរ នៅយប់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ជនសង្ស័យបានណាត់ជួបជនរងគ្រោះម្នាក់ទៀត បន្ទាប់ពីរួមភេទរួច ជនសង្ស័យបានយកកាំបិតភ្ជង់គម្រាម រុំដៃ រុំមាត់ និងចងជើង ជនរងគ្រោះដោយស្គុត បង្ខំយកលេខកូដទូរស័ព្ទ និងផ្ទេរប្រាក់ចេញពីគណនី ABA រួចចាក់សោរបន្ទប់គេចខ្លួន លុះដល់ម៉ោង០២និង ១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ វិច្ឆិកា ម្ចាស់ទូរស័ព្ទបានតាមរកឃើញជនសង្ស័យតាមរយៈ Location iCloud នៅមុខសាលាខេត្តបាត់ដំបង ទើបជនសង្ស័យរត់គេច និងទម្លាក់ទូរស័ព្ទចោល រហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៥ និង៣៦នាទី កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ។ 

...

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print