ឃាត់ខ្លួនមន្ត្រីអាវុធហត្ថ ចំនួន ៣នាក់ ខ្មែរ ១នាក់ និងចិន ២នាក់ ពាក់ព័ន្ធនឹងបទល្មើស​ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតទារប្រាក់) និងកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់  ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦  សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើស ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ ទោស (ជំរិតទារប្រាក់) និងកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ចំនួន ១ករណី ប្រព្រឹត្ត ដោយ ក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនជាតិចិន នៅចំណុចផ្ទះវីទ្បាមួយកន្លែងស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ​ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ភេទប្រុស ជនជាតិចិន និងបានធ្វើការរំដោះជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិចិន នៅទីតាំងកើតហេតុខាងលើ​ និងបានបន្តធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន១៤នាក់ មានជនជាតិចិនចំនួន៧នាក់ និងជនជាតិខ្មែរចំនួន៧នាក់  ភេទប្រុស។

បន្ទាប់ពីធ្វើការសួរនាំ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានឱ្យដឹងថា ក្នុងចំណោមមនុស្សចំនួន១៤នាក់ មានជនសង្ស័យចំនួន៦នាក់ មានជាប់ពាក់ព័ន្ធករណីខាងលើ ក្នុងនោះ មានមន្ត្រីកងអាវុធហត្ថខេត្ត ចំនួន ៣នាក់ ខ្មែរ​ ១នាក់​ និងចិន ចំនួន ២នាក់ ដោយទ្បែកមនុស្សចំនួន៨នាក់ផ្សេងទៀទៀត ពុំមានតម្រុយពាក់ព័ន្ធបទល្មើសអ្វីទ្បើយ ដោយមានការឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។ 

+សម្ភារបាត់បង់៖ 

-ប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារអាមេរិក)

-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE13 PRO MAX ពណ៌ខ្មៅ។

+អត្តសញ្ញាណជនសង្ស័យ៖

១-ឈ្មោះ រៀម សុខសំរេច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ ហ៊ុន កក្កដា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះ ម៉ុន មាស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្តី្រកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

៤-ឈ្មោះ ទៀង ហួត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

៥-ឈ្មោះ SHI HAITAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

៦-ឈ្មោះ LI ZONGJUN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

+វត្ថុតាងចាប់យកបាន៖

-អាវុធខ្លី១ដើមម៉ាក SMITH & WESOON ពណ៌ប្រាក់ បង់ចំនួន១ មានលេខសម្គាល់ MOD3913 និងគ្រាប់ប្រភេទ9mmចំនួន៧គ្រាប់

-រថយន្ត១គឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ផលិតឆ្នាំ២០០៤

-ទូរស័ព្ទ១គ្រឿងម៉ាក HUAWEI ពណ៌ស អេក្រង់បត់

-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 17 PROMAX ពណ៌ខៀវ

-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 14 PROMAX ពណ៌ខៀវ

-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 13 PROMAX ពណ៌ខ្មៅ

-ទូរស័ព្ទ១គ្រឿងម៉ាក OPPO ពណ៌ស

-ទូរស័ព្ទ១គ្រឿងម៉ាក REDMI ពណ៌ខ្មៅ

-ទូរស័ព្ទ១គ្រឿងម៉ាក TECNO ស្វាយ

-ទូរស័ព្ទ១គ្រឿងម៉ាក HONOR ពណ៌ខ្មៅ

-ខ្សែក ពណ៌ខ្មៅ បន្ទោងជ័រ

-លិខិតឆ្លងដែនចំនួន២ក្បាល និងកាតរឹងមួយចំនួន

-អត្តសញ្ញាណប័ណ្ណនាយទាហាន

-វ៉ែនតា និងស្រោម១ ពណ៌ខ្មៅ

-មួកក្រណាត់១

-ស្រោមដៃមួយចំនួន

-ម៉ាស់មួយចំនួន

-កាបូបយួរដៃចំនួន៤ពណ៌ខ្មៅ

-កាបូបដាក់ប្រាក់ចំនួន២។

ចំពោះសម្ភារដែលបាត់បង់ បានប្រគល់ជូនជនរងគ្រោះ និងបានឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ។ 

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print