កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានចុះទៅត្រួតពិនិត្យ និងធ្វើការឆែកឆេរទីតាំង ចំនួន ០៣ (ផ្ទះវីឡា, ផ្ទះល្វែង និងខុនដូ) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងរកឃើញ ជនបរទេស ចំនួន ១១នាក់ (ស្រី ០១នាក់)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

វេលាម៉ោង២២:២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យ និងធ្វើការឆែកឆេរទីតាំង ចំនួន ០៣ (ផ្ទះវីឡា, ផ្ទះល្វែង និងខុនដូ) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងរកឃើញ ជនបរទេស ចំនួន ១១នាក់ (ស្រី ០១នាក់) ក្នុងនោះ៖

 

-ចិន ចំនួន ០៤នាក់ (ប្រុស)

-ឥណ្ឌា ចំនួន ០១នាក់ (ប្រុស)

-ប៉ាគីស្ថាន ចំនួន ០៦នាក់ (ស្រី ០១នាក់)

 

សមត្ថកិច្ចបញ្ជាក់ថា ៖ ចាប់ដកវត្ថុតាងដកហូតរួមមាន ៖

-ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៨គ្រឿង

-ទូរសព្ទOnline ចំនួន ២០គ្រឿង

-កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង

-លិខិតឆ្លងដែន ចំនួន ០៨ក្បាល

-បណ្ណការងារ ចំនួន ០១សន្លឹក

សង្ស័យពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

 

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តអនុវត្តតាមនីតិវិធី៕

...

ប្រភព ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print