តំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំពង្រាយកម្លាំងតាមដាន ត្បាតឃ្លាំមើលសកម្មភាពលួចនេសាទខុសច្បាប់ចំនួន ២គោលដៅ

ចែករំលែក៖

ខេត្តកំពង់ធំ÷ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរបាយការណ៍និងការរាយការណ៍ពីមូលដ្ឋាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការការបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ដឹកនាំពង្រាយកម្លាំងតាមដាន ត្បាតឃ្លាំមើលសកម្មភាពលួចនេសាទខុសច្បាប់ ចំនួន ២គោលដៅរួមមាន:

 

គោលដៅទី១ កម្លាំងផ្នែកសឹករងស្ទឹងសែនចំនួន ៥នាក់ កាណូត ១គ្រឿង បានចេញធ្វើសកម្មភាពល្បាតឃ្លាំ មើលបទល្មើសនេសាទតាមបណ្ដោយដងស្ទឹងសែន បានប្រទះឃើញបទល្មើសនេសាទខុសច្បាប់១ករណីនៅភូមិកំពង់ពុទ្ទ្រា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយដាក់អួនកាំងកាត់ទទឹងដងស្ទឹងសែន ។

 

គោលដៅទី២ កម្លាំងផ្នែកសឹករងកំពង់ស្វាយចំនួន ៤នាក់ សហការជាមួយជំនាញជលផលចំនួន ២នាក់ និងសហគមន៍ ២នាក់ សរុបចំនួន ៨នាក់ កាណូត ១គ្រឿង បានធ្វើសកម្មភាពឃ្លាំមើលបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន ចាប់ពីភូមិអូរសំបួរ ឃុំក្ដីដូង រហូតដល់អន្លង់ក្របៅស្រោង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានប្រទះឃើញបទល្មើសនេសាទ ២ករណី ដោយដាក់អួនកាំងកាត់ទទឹងដងស្ទឹងសែន និងជនរុញដោយប្រើកម្លាំងម៉ាស៊ីន ។

 

អំពីលទ្ធផលសរុបរួមមាន:

_អួនព្រយុងចំនួន ២វង់ ប្រវែង ១៨៥ម៉ែត្រ

_ដកហូតកាណូតចំនួន ២គ្រឿង

_ដងជន ១គូ សាច់ជនប្រវែង ៦ម៉ែត្រ ១គ្រឿង និងម៉ាស៊ីនរុញ ជន ១គ្រឿង

_ ត្រីស្រស់ចំនួន ១០គីឡូក្រាម

_នឹងបានឃាត់ខ្លួនមនុស្សចំនួន ១នាក់ បានធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ។

 

រីឯវត្ថុតាងទាំងអស់ប្រគល់ជូនសមត្ថកិច្ចជំនាញ រក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print