ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកហោរាល់បានឲ្យដឹងនៅរសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចស្រុកសហការជាមួយជំនាញខេត្តចុះបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯកហ៊ាង ឈាងលី ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងសហការស្រាវជ្រាវនៅចំណុចភូមិក្មុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរ និងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ចំនួន០២នាក់រួមមាន÷
១/ ឈ្មោះ សូត្រ ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនិង ២/ ឈ្មោះ អ៊ូ ភាស់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញវត្ថុតាងរួមមាន÷ ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន ចំនួន០៨កញ្ចប់(១កញ្ចប់មធ្យម០៧កញ្ចប់តូច) ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង និងបានបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងវត្ថុតាងបន្ថែមទៀតរួមមាន÷
១/ ឈ្មោះ ជឿន ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ,២/ ឈ្មោះរី រិន ហៅម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
និង៣/ ឈ្មោះទាប មូក ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាង÷ ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀនចំនួនចំនួន១៥កញ្ចប់(មធ្យមចំនួន០១កញ្ចប់តូចចំនួន១៤កញ្ចប់) ទូរសព្ទដៃចំនួន០១គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។
គួរបញ្ជាក់ថា ករណីនេះបានឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន០៥នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនសរុបចំនួន២៣កញ្ចប់ (មធ្យម០២កញ្ចប់ តូច២១កញ្ចប់)។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញនាំខ្លួន និងកសាងសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។
លោកអធិការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាក់ថា កងកម្លាំងនគរបាលនឹងបន្តពង្រឹងការល្បាត និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានឱ្យអស់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ៕
ដោយ៖ សុរិយា










