មន្ត្រីនគរបាលស្រុកភ្នំស្រួចបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀនបីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងនៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៦ នេះអំពីករណីនៃការបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយបាន​ការណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពី​លោកវរសេនីយ៍ឯក​ ហ៊ាង​ ឈាង​លី​ ស្នងការ​រង​ ទទួលផែនការងារប្រឆាំងគ្រឿងញៀន​ កំលាំង​នគរបាល​ផ្នែក​គ្រឿង​ញៀន​ស្រុកភ្នំស្រួ​ច​ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការជាមួយ​កំលាំង​ប៉ុស្តិ៍​ចុះ​ល្បាតនៅចំណុចស្ថិតនៅភូមិក្រាំ​ងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ឃាត់និងត្រួតពិនិត្យ​លើមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៣នាក់ ។

(១)-ឈ្មោះ ហេង ចាន់ ភេទប្រុស អាយុ​២៩ឆ្នាំ រស់នៅភូមិរលួស ឃុំអូរ ស្រុ​កភ្នំស្រួច ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូចសង្ស័​យ​ជាគ្រឿ​ងញៀននិងទូរស័​ព្ទដៃ​១​គ្រឿង។
(២)-ឈ្មោះ​ សឿ​ន សុ​ផាន ភេទប្រុស អាយុ២៤ឆ្នាំ រ​ស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួ​ច​ ដកហូតម្សៅក្រាមពណ៌​សថ្លា២កញ្ចប់តូច​ សង្ស័យជា​គ្រឿងញៀន​
(៣)-ឈ្មោះ​ ជន ចាន់ ភេទប្រុស អា​យុ​២៩ឆ្នាំ រស់នៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ដកហូតវត្ថុតាង ម្សៅក្រាមពណ៌ថ្លាចំនួន១១​ក​ញ្ចប់ (មធ្យម២ តូច​៩)សង្ស័យ ជា​គ្រឿងញៀននិងខ្សៀចំនួន៣។

តាមការ​បញ្ជាក់​ពីលោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិ​ការ​នគរបាល​ស្រុក​ភ្នំស្រួច​ ប្រតិបត្តិការ​ខាងលើសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៣នាក់​ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់(មធ្យម​២ តូច១៣)​សង្ស័​យជាគ្រឿងញៀន ទូរស័ព្ទដៃ១គ្រឿង​ បច្ចុប្បន្ន​មុខស​ញ្ញា​សង្ស័យ​និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាល​ខេត្ត​ ចំណាត់ការ​នីតិវិធី​បន្ដ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print