កម្លាំងនគរបាលស្រុកទឹកផុសបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួនពីរករណីឃាត់ខ្លួនជនសង្ស័យ ៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុសបានឱ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះថាសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់២ករណីដោយឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

ប្រភពបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និង អនុវត្តន៍តាមបទបញ្ជា របស់ឧត្តមសេនីយ៍ ទោ តេង ចន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមាន ការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមការ ដឹកនាំរបស់លោក វរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលអភិវឌ្ឍន៍ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង។

 

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង ៣០នាទី បានចុះបង្រ្កាប ករណីៈរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត ភូមិជ្រៃកោងកើត ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់÷

 

១. ឈ្មោះ ណាន់ សុធា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ ជ្រៃកោងកើត ឃុំ ខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcE ពណ៌សថ្លា ចំនួន០១កញ្ចប់ ទម្ងន់០.៩៩ក្រាមទាំងសំបកថង់ ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)។

 

២. ឈ្មោះ ខឿន យៀបភេទ ប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្នារកណ្ដាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcE ពណ៌សថ្លា ចំនួន០៨កញ្ចប់ ទម្ងន់ ២២.៥០ ក្រាមទាំងសំបកថង់វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

 

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ខឿន យៀប លុះមកដល់ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ មាស វង្សយូ ហៅភា អាយុ 37ឆ្នាំ រស់នៅភូមិ តាកុល ឃុំ ពានី ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcE ពណ៌សថ្លាចំនួន ១១ កញ្ចប់ ទម្ងន់១២០.០៨ ក្រាមទាំងសំបកថង់ វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

 

+វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២០កញ្ចប់ ទម្ងន់ ១៤៣.៦ក្រាម (ទាំងសំបកថង់)។

 

*សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន០៣គ្រឿន និង ម៉ូតូ ០១ គ្រឿង។

 

ជាបន្តមកទៀត នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង ១៧និង ៣០នាទី បានចុះបង្រ្កាប ករណីៈរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត ភូមិជ្រៃកោងកើត ឃុំខ្នាឆ្មាស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង (ប្រើប្រាស់វិធានការញុះញង់)ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ :

 

១-ឈ្មោះហុន ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទICEពណ៌ចំនួន០៦កញ្ចប់ទម្ងន់២.០៤ក្រាមទាំងសំបកថង់ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ឃាត់ខ្លួនពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

 

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ហុន ជាតិ លុះមកដល់ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ អិត រ៉ុម ភេទ ប្រុស អាយុ ៣៦ រស់នៅភូមិ ត្រពាំងស្រម៉ ឃុំ ខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង បានរកឃើញថ្នាំញៀនប្រភេទICE ចំនួន០៣កញ្ចប់ទម្ងន់ ១០.៨៩ក្រាមទាំងសំបកថង់ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ឃាត់ខ្លួនពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

 

+វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ០៩កញ្ចប់ទម្ងន់ ១២.៩៣ក្រាម(ទាំងសំបកថង់)។ *សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន០២គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដើម្បីកសាងនីតិវិធីច្បាប់បន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print