លោកឧត្តមសេនីយ៍ទោ ម៉ែន លី បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៦

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ។

​កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
លោកស្នងការរងទាំងអស់ លោក លោកស្រី នាយការិយាល័យ នាយរងការិយាល័យ និងនាយផ្នែកទាំងអស់ លោកអធិការក្រុង-ស្រុក លោកអធិការរងទទួលផែនសេនាធិការ កិច្ចការប៉ុស្តិ៍ សន្តិសុខព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ គ្រឿងញៀន អត្តសញ្ញាណប័ណ្ណ អន្តោប្រវេសន៍ និងលោកនាយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់លោកមេបញ្ជាការវរសេនាតូច លោកមេបញ្ជាការរង និងលោកនាយប៉ុស្តិ៍ការពារព្រំដែនលោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែវិច្ឆិកា និងកំណត់ផែនការសកម្មភាពបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព។

...

ដោយៈស្នងការនគរបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print