បង្ក្រាប និងឃាត់ខ្លួនមុខសញ្ញា០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកបសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៩ ដោយអនុវត្តតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ល្បាតលើផ្លូវលំភូមិរការកោងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធគ្រឿងញៀន ៖

១-ឈ្មោះ ឌឿន សៅវី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរការកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និង ២ឈ្មោះ ឡឹង គាឡា ហៅដូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រមូលវត្ថុតាងមួយចំនួន÷ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ (ធំ០១កញ្ចប់, មធ្យម ០១កញ្ចប់,តូច០២កញ្ចប់)-ទូរស័ព្ទដៃ០២គ្រឿង-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង នឹងឧបករណ៍សម្រាប់ជក់នឹងថង់ផ្លាស់ស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន)។

ករណីនេះកម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print