យោងតាមReuters នៅថ្ងៃទី២៩ខែវិច្ឆិកា បានអោយដឹងថាអំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសអាល់បានីកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលនៃការតវ៉ាដឹកនាំដោយនិស្សិត ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Edi Rama ចុះចេញពីតំណែង បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Tirana នៅថ្ងៃបុណ្យឯករាជ្យ ហើយបានគប់ដុំថ្ម និងគ្រាប់បែកសាំងទៅលើប៉ូលីសបង្ក្រាបកុបកម្ម ដែលបានឆ្លើយតបដោយកាណុងទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ។
ដោយសារតែកំហឹងជុំវិញអំពើពុករលួយរបស់រដ្ឋាភិបាល កង្វះការងារធ្វើ និងស្តង់ដារអប់រំមិនល្អ បាតុកម្មបានរង្គោះរង្គើទីក្រុងទីរ៉ាណាចាប់តាំងពីពាក់កណ្តាលខែតុលា ហើយបានរីករាលដាលដល់ទីក្រុងដទៃទៀត។ ជារឿយៗពួកគេបានប្រែក្លាយទៅជាអំពើហិង្សា ដោយក្រុមបាតុករបានដុតបំផ្លាញអគាររដ្ឋាភិបាល និងធនាគារ វាយកម្ទេចបង្អួចហាង និងទាញថ្មក្រាលផ្លូវដើម្បីគប់មកលើប៉ូលីស។
យោងតាមអ្នកកាសែតរ៉យទ័រម្នាក់ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ក្រុមបាតុករ ដែលខ្លះពាក់ម៉ាស់ បានគប់ដុំថ្មទៅលើអគាររដ្ឋាភិបាល ហើយបានព្យាយាមទៅដល់ការិយាល័យរបស់លោក Rama ប៉ុន្តែត្រូវបានប៉ូលីសរុញច្រានចេញ។
រូបថត: Reuters










