កំពុងបេីកបរឡំប្រឺតាដឹកភ្ញៀវខ្យល់គរធ្លាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ឡំប្រឺតាដេីម្បីចិញ្ចឹមគ្រួសារ ខណៈកំពុងបេីកបរដឹកភ្ញៀវស្រាប់តែខ្យល់គរធ្លាក់ពីលេីឡំប្រឺតាស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ  រាជធានីភ្នំពេញ ។

សពមានឈ្មោះ អ៊ី រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុក រុក្ខគីរី  ខេត្តបាត់ដំបង ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានដឹកភ្ញៀវជាស្ត្រីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែអ្នកបើកខ្យល់គរធ្លាក់ពីលេីឡំប្រឺតាស្លាប់ភ្លាមៗ។ ពេលឃេីញបែបនេះប្រជាពលរដ្ឋក៏បានទូរស័ព្ទសុំការអន្តរាគមន៍ពីក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ពេលក្រុមគ្រូពេទ្យមកដល់ពិនិត្យជាក់ស្តែងទេីបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយក៏ប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print