ថ្ងៃចន្ទសប្តាហ៍ក្រោយគណៈកម្មការរៀបចំការប្រកួតកីឡាជាតិនឹងធ្វើពិធីចាប់ឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃប៉ុណ្ណោះការចាប់ឆ្នោតប្រកួតកីឡាជាតិលើកទី១នឹង ប្រព្រឹត្តធ្វើហើយនៅនាយកដ្ឋានអប់រំកាយនិងកីឡាក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងកាលពីថៃ្ងទី៧ ខែតុលា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា កន្លងមកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះ មានកីឡាតែ១៤ប្រភេទប៉ុណ្ណោះដែលសម្រេចដាក់បញ្ចូលទៅក្នុងកម្មវិធីប្រកួត កីឡាជាតិ ក្នុងនោះមានកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់ បាល់ ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និងកាយសម្ព័ន្ធ ប៉ុន្តែព័ត៌មានចុងក្រោយ នេះលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន សម្រេចដាក់បន្ថែមកីឡាប្រពៃណីជប៉ុន១ប្រភេទទៀតគឺ Shorinji Kempo ដែលនេះជាការ កំណត់ចុងក្រោយ ។

គួររំលឹកថា សម្រាប់ព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី១មានអត្តពលិក និង ប្រតិភូចូលរួម២.៧០០នាក់ មន្ត្រីបច្ចេក ទេស៥០០នាក់ និងអ្នកស្ម័គ្រចិត្ត ២០០ នាក់ ស្នាក់នៅសណ្ឋាគារចំនួន៨ក្នុងរាជធានីភ្នំពេញ ៕

%e1%9e%96%e1%9e%a0%e1%9e%bb%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6%e1%9e%93%e1%9e%87%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86%e1%9e%96%e1%9f%81%e1%9e%89

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print