ហេតុអ្វីលោកពូទីនចងសម្ពន្ធមិត្តជាមួយលោកស៊ីជីនពីង?

ចែករំលែក៖

ប្រទេសរុស្ស៊ីក្រោយសូវៀតដួលរលំ ក្លាយទៅជាប្រទេសទន់ខ្សោយរយៈពេលមួយទសវត្សចាប់តាំងពីឆ្នាំ២០០១ ក៏មានប្រធានាធិបតីដែលមានទស្សនៈនយោបាយ ខ្លាំងក្លា ហើយចំពេលដែលតម្លៃប្រេងលើ ពិភពលោកឡើងថ្លៃខ្ពស់បំផុតធ្វើឲ្យរុស្ស៊ីបានយកមកវិញនូវឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បើទោះបីមិនទាន់អាចពង្រីកអំណាច ដូចកាលសម័យសូវៀត ប៉ុន្តែប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់លោក ពូទីន បាន បង្ហាញពីមហិច្ឆតាពង្រីកអំណាចតាមរយៈការដាក់បញ្ចូលគ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានបង្កើតឥទ្ធិពលទៅលើប្រទេស ដែលជាអតីតសហភាពសូវៀត។

សូវៀតក៏បានឲ្យចិនខ្ចីប្រាក់ប្រមាណ ៣០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៥០។ គេមិនយល់ ថា ប្រាក់កម្ចីឲ្យប្រទេសក្រីក្ររងការបំផ្លាញដោយសង្គ្រាម ប៉ុន្តែទទួលបានប្រាក់កម្ចី បានតិចតួចបំផុត ខណៈដែលរដ្ឋាភិបាល លោក ម៉ៅ សេទុង មិនអាចខ្ចីប្រាក់ពីប្រទេស ណាបានក្រៅពីសូវៀត។

នៅឆ្នាំ១៩៥០សង្គ្រាមកូរ៉េខាងជើង សូវៀត ចិន បានផ្ទុះឡើងដោយមានអាថ៌ កំបាំងជាច្រើនរហូតមកដល់ពេលក្រោយទើបអាចបកស្រាយបាន។ សង្គ្រាមកូរ៉េខាង ជើងគឺជាការចាប់ផ្តើមនៃការជ្រៀតជ្រែង របស់សូវៀតចូលក្នុងតំបន់អាស៊ី។ ចំណុច ដែលគួរឲ្យចាប់អារម្មណ៍នោះគឺពេលដែលអង្គការសហប្រជាជាតិបានបញ្ជូនកម្លាំង ទាហានចូលទៅកាន់ទឹកដីកូរ៉េខាងជើង ពេលនោះសូវៀតមិនបានបញ្ជូនទាហាន ចូលរួមជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិឡើយ។

ពេលនោះទីក្រុងមូស្គូឈរខាងក្រៅដើម្បី តស៊ូដកតំណែងសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិរបស់រដ្ឋាភិបាលលោក Chiang Kai Shek ដើម្បីផ្តល់ទៅឲ្យលោក ម៉ៅ សេទុង ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយសូវៀត។

ចំណុចសំខាន់នោះគឺទំនាក់ទំនងអន្តរជាតិរបស់ក្រុមសង្គមនិយមចិននិងសូវៀតចង់ក្លាយជាប្រទេសទីមួយនិងទីពីរ ចំណែក ចិនមិនចង់ក្លាយទៅជាប្រទេសទីពីរនោះឡើយ។

ចាប់តាំងពីឆ្នាំ១៩៥៣ ក្រោយពេល លោក Stalin ទទួលមរណភាពលោក ម៉ៅ សេទុងបានលេចឡើងដូចជាមេដឹកនាំលំដាប់ទីមួយរបស់បក្សសង្គមនិយម។ ទំនាក់ ទំនងរវាងសូវៀតនឹងចិនមិនអាចរក្សាបានជា ប្រទេសទីមួយនិងទីពីរដូចមុនទៀតឡើយ។

ចិនមិនលាក់បាំងនូវមហិច្ឆតារបស់ខ្លួន តាំងពីកម្លាំងយោធារហូតដល់អាវុធបរមាណូនិងនយោបាយ និងជាប្រទេសសាធារណរដ្ឋទីមួយនៅលើឆាកអន្តរជាតិ បើទោះ បីចិនបានប្រកាសថា សូវៀតគឺជាមេដឹកនាំនៃក្រុមសាធារណរដ្ឋពិភពលោកក្តី។

ក្នុងឱកាសខួបគម្រប់៥ឆ្នាំថ្ងៃឯករាជ្យ ចិនបានជំរុញឲ្យមានកិច្ចពិភាក្សា និងចុះ ហត្ថលេខាលើសន្ធិសញ្ញាដែលបានចុះហត្ថ លេខាកាលពីមុន។ ចំណុចដែលគួរឲ្យចាប់ អារម្មណ៍នោះគឺទាហានសូវៀតបានដកខ្លួន ចេញពីកំពង់ផែ Port Arthur នៅមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ១៩៥៥ ដោយសារតែសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនមិនទាន់បានចុះហត្ថលេខា។

នៅទីតាំងទាំងឡាយដែលបានផ្តល់ទៅ ឲ្យចិនវិញដោយមិនមានការសងសំណងអ្វីនោះឡើយ។ សហក្រុមហ៊ុនចំនួន៤ ចិន សូវៀតបានបង្កើតឡើងនៅឆ្នាំ១៩៥០- ១៩៥១ រួមមានក្រុមហ៊ុនខួងយករ៉ែនៅ ស៊ីនជាំង ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រូវបានផ្តល់ឲ្យចិនវិញ។

ផ្លូវដែកចំនួនពីរឡានចូវ Alma Ata និង Sinin Ulan Bato ស្ថិតនៅតំបន់ភាគខាងកើតសូវៀតសាងសង់ក៏បានប្រគល់ឲ្យចិនវិញ។ ដូច្នេះចិនបានយកមកវិញស្ទើរទាំងស្រុងនិងអធិបតេយ្យរបស់ខ្លួននៅតំបន់ ស៊ីនជាំង ម៉ុងហ្គោលីខាងក្នុង ហើយថែម ទាំងមានឥទ្ធិពលនៅម៉ុងហ្គោលីខាងក្រៅទៀតផង (ប្រទេសម៉ុងហ្គោលី) ។

មហាសន្និបាតបក្សលើកទី២២នៃសាធារណរដ្ឋសូវៀតបានបង្ហាញពីការប្រេះឆាយ៉ាងធំធេងនៅក្នុងទំនាក់ទំនងជាមួយចិន។ ចិនបានថ្កោលទោសនូវទស្សៈនយោបាយរបស់សូវៀត «ប្រទេសគ្មានជំហរនយោបាយ ដូចគ្នាមិនអាចរស់នៅជាមួយគ្នាជាបងធំ ទីមួយនិងទីពីរបានឡើយ»។

គោលនយោបាយដែលវិមាន Kremlin ដាក់ចេញផ្ទុយទៅនឹងទស្សនៈរំដោះប្រជាជនរបស់លោក ម៉ៅ សេទុង។ មេដឹកនាំ ម៉ៅ សេទុង បានថ្កោលទោសទៅនឹងការដក ខ្លួនក្រោយវិបត្តិកាំជ្រួចមីស៊ីលនៅប្រទេសគុយបា។ នៅក្នុងសង្គ្រាមព្រំដែនចិន ឥណ្ឌា សូវៀតបែរជាឈរនៅខាងឥណ្ឌាដោយផ្តល់ សព្វាវុធទៅឲ្យឥណ្ឌាទៀតផង។

កាលពីខែមេសា និងខែឧសភាឆ្នាំ១៩៦២ មានការផ្ទុះអាវុធដាក់គ្នានៅព្រំដែនសូវៀតចិនគឺជាចំណុចចាប់ផ្តើមបែកបាក់រវាង ប្រទេសទាំងពីរ។ ពេលនោះសូវៀតគឺជាប្រទេសមហាអំណាចខ្លាំងក្លា ចំណែកចិនជាប្រទេសទន់ខ្សោយបានចាញ់រុស្ស៊ីលើគ្រប់វិស័យ។

នៅឆ្នាំ១៩៦៤ ចិនបានសាកល្បង គ្រាប់បែកបរមាណូលើកទីមួយ និងនៅឆ្នាំ ១៩៦៧ ចិនក៏បានបន្តសាកល្បងគ្រាប់ បែកអ៊ីដ្រូសែនដោយជោគជ័យ។

ការឃ្លាតឆ្ងាយពីគ្នារបស់ប្រទេសទាំងពីរគឺកើតចេញពីទស្សនៈផ្ទុយគ្នា និងការ បកស្រាយពីទស្សនៈម៉ាក់ឡេនីន។ តែតាម ការពិតការបែកបាក់របស់ប្រទេសចិន និងសូវៀតគឺដោយសារតែខ្លាពីរមិនអាចរស់នៅលើភ្នំតែមួយ។

ឈានចូលដល់ទស្សនៈឆ្នាំ១៩៧០ ចិន បានបើកទ្វារកែទម្រង់និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង។ ចំណែកសូវៀតវិញបានធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ការប្រកូត ប្រជែងអាវុធ សេដ្ឋកិច្ចរុស្ស៊ីពឹងផ្អែកទាំងស្រុងទៅលើការខួងយកធនធានធម្មជាតិ នៅទីបំផុតសូវៀតដ៏បានដួលរលំនៅក្នុងឆ្នាំ១៩៩១។ នៅពេលសូវៀតធ្លាក់ចុះចិនបានក្លាយជាប្រទេសសំខាន់មួយនៅលើ ពិភពលោក៕

Russia's President Vladimir Putin (L) and China's President Xi Jinping attend an agreement signing ceremony during a bilateral meeting at Xijiao State Guest house ahead of the fourth Conference on Interaction and Confidence Building Measures in Asia (CICA) summit, in Shanghai on May 20, 2014. Chinese President Xi Jinping held today talks with visiting Russian leader Vladimir Putin, as the two powers seek to build ties in the face of Western criticism and territorial disputes. Russia's relations with the United States and European Union have plunged to a post-Cold War low in recent months over its seizure of Crimea and Western accusations Moscow is fomenting unrest in the east of Ukraine. AFP PHOTO / RIA-NOVOSTI / POOL / ALEXEY DRUZHININ

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print