កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុមានពន្លឺហើយ

ចែករំលែក៖

លោកស្រី ប៉ាទ្រីស្យា អេសស្ពីណូសា (Patricia Espinosa) ជាប្រធានទទួលបន្ទុកអនុសញ្ញាស្តីពីអាកាសធាតុនៃអង្គការសហ ប្រជាជាតិបានប្រកាសថា “ទីបំផុតកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសបានទទួលការផ្តល់សច្ចាប័នគ្រប់ចំនួនហើយ ហើយ នឹងចូលជាធរមានក្នុងពេល៣០ថ្ងៃខាងមុខនេះ ក្រោយពេលប្រទេសចំនួន៧៣បាន ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង”។

កុប២១ (Cop 21) គឺជាឈ្មោះនៃកិច្ច ព្រមព្រៀងបានសម្រេចឡើងកាលពីខែធ្នូ ឆ្នាំ២០១៥ មានទិសដៅទប់ស្កាត់កម្កៅ ភពផែនដីមិនឲ្យកើនឡើងដល់២អង្សា។ ប្រទេសតាមកោះដែលងាយរងគ្រោះដោយ ការកើនកម្ពស់ទឹកចង់ឲ្យប្រឹងទប់ស្កាត់មិនឲ្យឡើងហួសពី១,៥អង្សា។ ដើម្បីឲ្យកិច្ច ព្រមព្រៀងកុប២១ចូលជាធរមានទាល់តែមានប្រទេសចុះហត្ថលេខាកិច្ចព្រមព្រៀងយ៉ាងហោចណាស់៥៥ប្រទេសផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ហើយក្នុង៥៥ ប្រទេសនេះតួលេខនៃឧស្ម័នផ្ទះកញ្ចក់ដែល បញ្ចេញចោលក៏ត្រូវមាន៥៥ភាគរយក្នុង ពិភពលោកដែរ។ ដូច្នេះមើលទៅជាការ ពិបាកដើម្បីអាចឲ្យកិច្ចព្រមព្រៀងទទួលបានសច្ចាប័នគ្រប់ចំនួន។

ប៉ុន្តែយោងតាមការប្រកាសរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៧ ខែតុលា មុននេះកិច្ចព្រមព្រៀងនេះទទួលបានការ ផ្តល់សច្ចាប័នគ្រប់ចំនួនហើយ គឺទទួលបាន ពីប្រទេសដល់ទៅ៧២ប្រទេសលើសពី តួលេខ៥៥ប្រទេសក្នុងលក្ខខណ្ឌទៅទៀត។ ក្នុង៧២ប្រទេសនេះការបញ្ចេញឧស្ម័ន ពុលមានតួលេខ៥៦,៧ភាគរយគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់។ គិតសរុបដល់ ពេលនេះមាន៧៣ប្រទេសដែលបានផ្តល់សច្ចាប័ន។

បារាំងលាន់មាត់សរសើរថា ការ ចូលជាធរមាននៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសនៅពេល៣០ថ្ងៃខាងមុខនេះគឺធ្វើបានឆាប់រហ័សគិតទៅមិនដល់១ឆ្នាំទេ ក្រោយពីមានកិច្ចព្រមព្រៀងនេះ ឡើង។ ប្រៀបនឹងពិធីសារក្រុងតូក្យូឆ្នាំ ១៩៩៧ ដែលត្រូវការពេលដល់ទៅ៨ឆ្នាំ ដើម្បីបានចូលជាធរមានគឺពិតជាឆាប់រហ័ស មែន៕

fgdfg index

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print