ទណ្ឌិតដាក់បំផ្ទុះគ្រាប់បែក ដាក់ថ្នាំសណ្តំអនុរក្សពន្ធនាគារPJ រួចរត់គេខ្លួនចេញពីមន្ទីរពេទ្យបាត់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកទោសនយោបាយប្រឆាំងរាជរដ្ឋាភិបាលដែលមានឈ្មោះថាចលនាកងទ័ងសេរីក្បាលខ្លា បានរត់គេចខ្លួនកាលពីវេលាយប់ថ្ងៃទី០៩ តុលា ២០១៦ ក្រោយពីដាក់ថ្នាំសណ្តំអនុរក្សពន្ធនាគារPJ ។ ទណ្ឌិតឈ្មោះ សោម ឯក ហៅ ជា គឹមហួន អតីត:យោធា ត្រូវបានចាប់ខ្លួនបន្ទាប់ពីដាក់គ្រាប់បែកបំផ្ទុះនៅរាជធានីភ្នំពេញ ក្នុងទស្សវត្តន៍ឆ្នាំ២០០០កន្លងមក និងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៤៦ឆ្នាំ ។ មេចលនាកងទ័ពសេរីក្បាលខ្លា សោម ឯក បានប្រើល្បិចធ្វើជាឈឺ តម្រូវឲ្យពន្ធនាគារនាំទៅពេទ្យមិត្តភាពខ្មែរ.សូវៀត ហើយបានប្រើប្រាស់ថ្នាំសណ្តំដាក់ក្នុងម្ហូបអាហារ បណ្តាលឲ្យអនុរក្ស២នាក់យាមប្រចាំការ លង់លក់បាត់បង់ស្មារតី រួចគេចខ្លួនបាត់ ៕

image

image

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print