ការចាយលុយដើម្បីស្ថាបនាផ្លូវក្នុងខេត្តតាកែវគ្មានតម្លាភាព

ចែករំលែក៖

ខេត្តតាកែវ៖ បែកធ្លាយអាជ្ញាធរខេត្តតាកែវចាយលុយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុង១ឆ្នាំ២៥០ម៉ឺនដុល្លារដើម្បីស្ថាបនាផ្លូវនានាជុំវិញខេត្តដោយគ្មាន តម្លាភាព ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្នុង១ឆ្នាំៗក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាក់លុយ២៥០ម៉ឺនដុល្លារជូនខេត្តតាកែវនិងមន្ទីរជំនាញខេត្តដើម្បីអភិវឌ្ឍផ្លូវតែលុយទាំងនោះមិនត្រូវបានអាជ្ញាធរខេត្តយកទៅប្រើប្រាស់ឲ្យមាន តម្លាភាពនោះទេគឺយកទៅចែកគ្នាចាយជាលក្ខណៈប្រព័ន្ធទៅវិញ ។

តាមប្រភពបានបន្ដទៀតថា មេកន្រ្ទាញខាងរៀបចំឆាកល្ខោនក្នុងការចាយលុយទាំងនោះឈ្មោះឃី គឹមលៀងដែលបាន បង្កើតក្រុមហ៊ុនស្រមោលជាច្រើនសម្រាប់ដេញថ្លៃទទួលបានសិទ្ធិស្ថាបនាផ្លូវជាច្រើនខ្សែក្នុងខេត្តដោយគ្មានគុណភាព ។
យោងតាមប្រភពច្បាស់ការណ៍បានបន្ដទៀតថា លោក ឃី គឹមលៀង បានប្រមូលលុយទាំងនោះទៅបែងចែកជាភាគរយតាមមន្ទីរពាក់ពន្ធ័មួយចំនួនហើយភាគរយច្រើនជាងគេគឺខាងសាលាខេត្តតាកែវ ។

ប្រភពបន្ដទៀតថា រាល់គម្រោងស្ថាបនាផ្លូវ១ខ្សែគឺមានភាគរយជាស្រេចដូចជា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបាន១០ភាគរយ ខាងអាជ្ញាធរខេត្តទទួល បាន១៥ភាគរយ ចំណែកមន្ទីរពាក់ព័ន្ធ ផ្សេងៗទៀតទទួលបាន៥ភាគរយ ។ រាល់ គម្រោងស្ថាបនាផ្លូវជាច្រើនខ្សែរួចហើយនៅក្នុងខេត្តតាកែវត្រូវបានប្រជាពលរដ្ឋ រិះគន់ថាមិនអាចទទួលយកបាននោះទេគឺមិនទាន់ទាំងដកគ្រឿងចក្រចេញផងស្រាប់តែផ្លូវខូចស្ទើរទាំងស្រុងទៅវិញ ។ ដូច្នេះពួកគាត់ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធមេត្តាចុះពិនិត្យរាល់គម្រោងផ្លូវដែលបានសាងសង់រួច ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយមេត្តាបើកការស៊ើបអង្កេតដល់មន្ទីរជុំវិញខេត្តតាកែវនិងអាជ្ញាធរខេត្តផងក្នុងការចាយលុយអស់ច្រើនតែគ្មានតម្លាភាពបែបនេះ ។

ជុំវិញករណីខាងលើលោកហោ ប៊ុនវឌ្ឍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានឲ្យដឹងថា ក្រសួងពិតជាបានទម្លាក់លុយ២៥០ម៉ឺនដុល្លារដល់ខេត្តតាកែវនិងមន្ទីរជុំវិញខេត្តដើម្បីធ្វើការអភិវឌ្ឍពិតមែនតែលោកមិនបានដឹងថាការយកលុយទៅប្រើប្រាស់គ្មានតម្លាភាពនោះទេ ។

លោកបន្ដទៀតថា ចំពោះការស្ថាបនាផ្លូវគ្មានគុណភាពគឺខាងមន្ទីរផ្សេងៗជាអ្នក ទទួលខុសត្រូវ ជាពិសេសខាងអាជ្ញាធរខេត្តមិនមែនមន្ទីរបស់លោកជាអ្នកត្រួតពិនិត្យឡើយ ៕

takao-3 takao-4 takao-1 takao-2

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print