វាយប្រហារគ្រាប់បែកនៅប្រទេសទួរគីស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ទួរគីបានផ្សាយថា  ក្រុមបះបោរទួរគី បានបើកការវាយប្រហារភេរវកម្ម បំផ្ទុះរថយន្តមួយបានកើតឡើង នៅមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ក្នុងខេត្តហាក់ការី ភាគអាគ្នេយ៍ សម្លាប់មនុស្សយ៉ាងហោច១៨នាក់ ក្នុងនោះមានទាហាន១០នាក់។ មនុស្ស២៦នាក់ផ្សេងទៀត បានរងរបួសក្នុងភេរវកម្ម។

ភេរវជនអត្តឃាត បានបំផ្ទុះរថយន្តមួយគ្រឿង ដោយប្រើគ្រឿងផ្ទុះដល់ទៅ៥តោន វាយប្រហារនៅមុខ ប៉ុស្តិប៉ូលិស នៅខេត្តហាក់ការី ភាគអាគ្នេយ៍តួរគី ធ្វើឲ្យទាហាននិងជនស៊ីវិលច្រើននាក់ស្លាប់និងរងរបួស។ តួលេខអ្នកស្លាប់ច្រើនដូច្នេះ ដោយសារភេរវកម្មបានកើតឡើង នៅជិតកន្លែងដែលមនុស្សម្នានាំគ្នារង់ចាំជិះរថយន្តក្រុង។ ខេត្ត ហាក់ការី ដែលរងភេរវកម្មនេះ សម្បូរសហគមន៍ប្រជាជនគួដរស់នៅ។ ខេត្តនេះ ស្ថិតនៅជិតព្រំដែនអ៊ីរ៉ាក់ និងអ៊ីរ៉ង់។ រដ្ឋាភិបាលតួរគីបានថ្កោលទោសភេរវកម្ម និងប្រកាសមិនចុះចាញ់ក្រុមភេរវជនដាច់ខាត។ យោងតាមឧបនាយករដ្ឋមន្ត្រីតួរគី ភេរវកម្មនេះបង្ហាញពីការស្អប់ខ្ពើមរបស់ក្រុមភេរវជនទៅលើទាហាន តួរគី។

បក្សការងារPKK ថា ជាមេក្លោងភេរវកម្មនេះ។ តួរគី អាមេរិក និងសហភាពអឺរ៉ុបចាត់ទុកក្រុមបះបោរPKKថា ជាក្រុមភេរវជន។ តាំងពីឆ្នាំ១៩៨៤មក ក្រុមគួដPKK បានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលតួរគី។ ហិង្សាបានសម្លាប់មនុស្សជាង៤ម៉ឺននាក់។ដោយឡែក កាលពីថ្ងៃសៅរ៍ នៅជិតក្រុងអង់ការ៉ា បុរសម្នាក់និងស្ត្រីម្នាក់ដែលជាប់ សង្ស័យថា ជិតស្និទ្ធនឹងក្រុមគួដPKKតួរគី បានបង្កភេរវកម្មបំផ្ទុះគ្រាប់បែកឡើង ពេលដែលប៉ូលិសមកចាប់ខ្លួនពួកគេ។ ពួកគេទាំង២នាក់បានស្លាប់ក្នុងភេរវកម្ម តែភេរវកម្មមិនបានសម្លាប់មនុស្សផ្សេងទេ៕

56fd526bc361881f188b45d5

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print