បញ្ហារបួសរបស់កីឡាករក្នុងក្រុមBarcelona និង Real Madrid ក្រោយជម្រុះWorld Cup

ចែករំលែក៖

ក្រោយកម្មវិធីប្រកួតជម្រុះWorld Cupឆ្នាំ២០១៨ទៅលេងនៅប្រទេសរុស្ស៊ីក្នុងចំណោម បណ្តាប្រទេសនៅតំបន់អឺរ៉ុប ក្លិបបាល់ទាត់ពីរនៅប្រទេសអេស្ប៉ាញគឺ Barcelona និង Real Madridមានបញ្ហាដោយសារតែកីឡាកររងរបួស ។

កីឡាករពីររូប Jasper Cillessen និង Sergi Roberto របស់ក្លិប Barcelona បាន រងរបួសពេលបំពេញភារកិច្ចក្នុងក្រុមជម្រើសជាតិ។ អ្នកចាំទី Jasper Cillessen របស់ អេស្ប៉ាញបានរងរបួសជង្គង់ពេលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិហុល្លង់កាលពីថ្ងៃសៅរ៍ហើយត្រូវសម្រាករហូតដល់ទៅ៣សប្តាហ៍។

អ្នកចាំទីវ័យ២៧ឆ្នាំនេះគឺជាតួអង្គសំខាន់ ជំនួសតំណែងរបស់កីឡាករ Claudio Bravo ដែលបានចាកចេញទៅលេងឲ្យក្លិប Manchester City នៅប្រទេសអង់គ្លេស ។

ចំណែកកីឡាករ Sergi Roberto ក៏បាន រងរបួសពេលហ្វឹកហាត់ផងដែរហើយមិនអាចចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញពេលឈ្នះក្រុមអាល់បានីដោយលទ្ធផល២-០នោះទេ ។

កីឡាករពីររូបនេះនឹងមិនអាចចូលរួមជាមួយនឹងក្រុម Barcelona ពេលប៉ះក្រុម Deportivo La Coruna និងក្រុម Manchester City នៅក្របខ័ណ្ឌ Champions League នោះទេ ។

ខ្សែការពារសំខាន់របស់ក្រុម Real Madrid កីឡាករ Sergio Ramos បានរងរបួសជង្គង់នឹងត្រូវអវត្តមានពីក្រុមយ៉ាងហោចណាស់៤ប្រកួតនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga រួមទាំងពេលប៉ះក្រុមខ្លាំង Atletico Madrid ទៀតផង ៕

jasper_cillessen jasper_cillessen

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print