អ្នកពាក់ព័ន្ធគ្រឿងញៀននៅហ្វុីលីពីនធ្វើមឈូសដើម្បីរួចពីទោសប្រហារជីវិត

ចែករំលែក៖

ពលរដ្ឋជាង៧សែននាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងប្រទេសហ្វុីលីពីនដែលបានចេញមុខសារភាពពេលនេះបានស្ម័គ្រចិត្តចូលរួមនៅក្នុងកម្មវិធីកែប្រែ ក្នុងនោះមានការធ្វើមឈូសសម្រាប់អ្នកទោសគ្រឿងញៀនដទៃទៀតបានស្លាប់នៅក្នុងការវាយប្រហាររបស់កម្លាំងប៉ូលិសទាហានរដ្ឋាភិបាល។

សារព័ត៌មានដេលីម៉េលបានផ្សាយថា មានពលរដ្ឋជាង៧សែននាក់បានប្រើប្រាស់និងជួញដូរថ្នាំញៀនបានចុះឈ្មោះជាមួយ
រដ្ឋាភិបាល(សារភាព)ដើម្បីបញ្ចៀសពីការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកប្រធានាធិបតីឌុយទែរតេ។

នៅក្នុងទីក្រុង Olongapo ភាគខាង ជើងទីក្រុងម៉ានីល អ្នកញៀនគ្រឿងញៀនត្រូវបានបង្រៀនឲ្យចេះធ្វើមឈូសសម្រាប់ជនរងគ្រោះដទៃទៀត។ នេះជាផ្នែកមួយនៃការកែប្រែរបស់រដ្ឋាភិបាលសម្រាប់បុគ្គលពាក់ព័ន្ធគ្រឿងញៀន។

រដ្ឋាភិបាលទីក្រុងម៉ានីលសង្ឃឹមថា អ្នក ដែលញៀនពេលមើលឃើញក្តារមឈូសដែលខ្លួនធ្វើនោះប្រាកដជាអាចបោះបង់ចោលគ្រឿងញៀនបានដោយសារតែមានជម្រើសពីរគឺស្លាប់និងធ្វើបង់គ្រឿងញៀន។

មនុស្សម្នាក់ដែលមិនបញ្ចេញឈ្មោះចូលរួមក្នុងកម្មវិធីបោះមឈូសជាមួយអ្នកដទៃទៀតបាននិយាយថា “ខ្ញុំដឹងច្បាស់ថា ប្រសិនបើខ្ញុំមិនផ្លាស់ប្តូរទេនោះ ខ្ញុំប្រាកដជាត្រូវដេកនៅក្នុងមឈូសមួយក្នុងចំណោមមឈូសដែលខ្ញុំធ្វើផ្ទាល់”។
នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌុយទែរតេ បានសម្លាប់មនុស្សរហូតដល់ជិត៤.០០០នាក់ ក្នុង
រយៈពេលតែ១០០ថ្ងៃដំបូងដែលលោកកាន់តំណែងប្រធានាធិបតី។

ប្រធានាធិបតីហ្វុីលីពីនត្រូវបានគេផ្តល់រហស្សនាមថា “អ្នកដាក់ទោស” កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាន
ជុំវិញពិភពលោកនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរហូតដល់ទៅជាង៣.៧០០នាក់ ក្នុងរយៈពេលតែ១០០ថ្ងៃប៉ុណ្ណោះ។

លោកឌុយទែរតេ បានសន្យាថា នឹងបោះសម្អាតគ្រឿងញៀនឲ្យអស់ទាំងស្រុងនៅក្នុងប្រទេសរបស់លោកពេលដែលលោកឃោសនាបោះឆ្នោតប្រធានាធិបតី។ សកម្មភាពទាំងនោះបានបញ្ជាក់ថា លោកបានអនុវត្តការសន្យារបស់ខ្លួនជាមួយប្រជា ពលរដ្ឋ។ តាមតួលេខក្នុង១ថ្ងៃមានមនុស្សស្លាប់៣៦នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅហ្វុីលីពីន។

យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេ ក្រោយពេលដែលលោកដឹងថា នៅក្នុងប្រទេសរបស់លោកមានពលរដ្ឋរហូតដល់ទៅ៣,៧លាននាក់កំពុងតែញៀនគ្រឿងញៀន ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនដែលមានអាវុធសម្លាប់អ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយមិនមានទោសអ្វីឡើយ៕

19147615692918454-quan-tai147615700435514-ma-tuy147615704713754-ma-tuy-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print