ខេត្ដប៉ៃលិន៖ រថយន្ដដឹកឈើមួយ គ្រឿងបើកទៅបុករបងមន្ទីរពន្ធដារខេត្ដ ប៉ៃលិនបណ្ដាលឱ្យស្លាប់អ្នកបើកបរនិង បង្កឱ្យខូចខាតរបងមន្ទីរពន្ធដារយ៉ាង ដំណំផងដែរ ។
ករណីរថយន្ដដឹងឈើបើកបុករបងថ្ម មន្ទីរពន្ធដារខេត្ដប៉ៃលិននេះបានកើត ឡើងនៅវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុច (៤១៣១៥២១៨៧៥) ឋិតនៅភូមិប៉ាហ៊ី ត្បូង សង្កាត់-ក្រុង-ខេត្ដប៉ៃលិន ។
បើតាមនគរបាលមូលដ្ឋានឱ្យដឹងថា រថយន្ដដឹកឈើបើកទៅបុករបងមន្ទីរពន្ធ ដារខេត្ដប៉ៃលិន ហើយស្លាប់អ្នកបើកបរ នោះម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2896 ។ រីឯអ្នក បើកបរដែលបានស្លាប់ភ្លាមៗនៅក្នុង រថយន្ដត្រូវបានគេស្គាល់ឈ្មោះ រិត តាំង ថង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំ នៅភូមិ-ឃុំ-ស្រុកសំឡោត ខេត្ដបាត់ ដំបង មានមុខរបរធ្វើស្រែចម្ការ ។
នគរបាលបញ្ជាក់ថា ជញ្ជំងរបងមន្ទីរ ពន្ធដារខេត្ដប៉ៃលិនដែលសាសង់អំពីថ្ម រៀបឥដ្ឋដប់ត្រូវបានបាក់រលំដោយទាំង គ្រឹះ ហើយរថយន្ដដែលបុកនោះបានរង ការខូចខាតមួយកំណាត់មុខទាំងស្រុង ។
នគរបាលបានឱ្យដឹងដែរថា នៅក្រោយ ពីកើតហេតុសាកសពអ្នកបើករថយន្ដ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងប្រគល់ឱ្យ សាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅ លំនៅឋានដើម្បីធ្វើបុណ្យ ។ ចំណែករថ យន្ដនិងឈើននៅក្នុងរថយន្ដបញ្ជូនទៅ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ ប៉ៃលិន ។
នៅក្នុងករណីរថយន្ដដឹកឈើអ្នកបើក បរបើកទៅបុករបងនេះសមត្ថកិច្ចពុំបាន សន្និដ្ឋានពីមូលហេតុនោះទេ ។ ទោះ បែបនេះក៏ដោយបើតាមប្រជាពលរដ្ឋ ទៅមើលនៅកន្លែងកើតហេតុបានសន្និ ដ្ឋានថា ការដែលអ្នកបើករថយន្ដដឹក ឈើទៅបុករបងមន្ទីរពន្ធដារខេត្ដប៉ៃលិន នេះមាន២ចំណុច គឺទី១-អាចអ្នកបើក បរងងុយដេក និងទី២-សង្ស័យមាន សមត្ថកិច្ចនិងមន្ដ្រីព្រៃឈើដេញប្រមាញ់រថយន្ដធ្វើឱ្យអ្នកបើកបរបើកលឿនគេច ពីការតាមចាប់ក៏ទៅបុករបងបែបនេះ ៕
ដោយ៖ ស សារ៉េត