ខ្ចីម៉ូតូជិះទៅបាត់ជាងកន្លះខែ ត្រូវម្ចាស់ឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយជាប់ពាក់ព័ន្ធនិងឆបោកម៉ូតូគេចខ្លួនបាន១៧ថ្ងៃ កាលពីម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ភោក កក្កដា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមសម្ដីបុរសជាបងរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ជាថ្ងៃភ្ជុំបិណ្យ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកស្កូបពី ពណ៌ឈាមជ្រូក ពីប្អូនគាត់ឈ្មោះញូង ដោយប្រាប់ថាខ្ចីជិះមួយភ្លេតហើយក៏យកទៅបាត់តែម្តង។ លុះមកដល់ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦ ពេលគាត់កំពុងតែជិះម៉ូតូមកបង់ភ្លើងនៅម្តុំអូបែកក្អមស្រាប់តែប្រទះឃើញជនសង្ស័យដើរតាមផ្លូវម្នាក់ឯងពេលនោះគាត់ក៏បានបើកម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខឲ្យជួយឃាត់ខ្លួនជនសង្ស័យតែម្តង ប៉ុន្តែដោយសារតែករណីនេះកើតហេតុនៅខណ្ឌពោធិ៍សែនជ័យទើបទាក់ទងទៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យមកទទួលយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូមិត្តភត្តិឈ្មោះញ៉ូង ពិតប្រាកដមែន ប៉ុន្តែម៉ូតូខាងលើមានមិត្តភត្តិម្នាក់ទៀតខ្ចីយកទៅបន្តបាត់ហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

ha-2 ha-1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print